​មាន​ផ្ទៃពោះ​គួរតែ​ប្រយ័ត្ន​ពេល​ទៅ​ក្រៅ​ញ៉ាំ​អាហារ​

​មាន​ផ្ទៃពោះ​គួរតែ​ប្រយ័ត្ន​ពេល​ទៅ​ក្រៅ​ញ៉ាំ​អាហារ​


​មាន​ផ្ទៃពោះ​គួរតែ​ប្រយ័ត្ន​ពេល​ទៅ​ក្រៅ​ញ៉ាំ​អាហារ​

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ អ្នក​គួរតែ​ប្រយ័ត្ន​នៅពេលដែល​ចេញ​ក្រៅ​ពិសារ​អាហារ​ម្តងៗ ព្រោះ​វា​មិន​ល្អ​ដូចជា​អាហារ​ដែល​អ្នក​ចម្អិន​ខ្លួនឯង​ឡើយ ដោយ​នៅពេល​ដែល​អ្នក​ពិសារ​យូរ វា​អាច​ប៉ះពាល់​ដល់​ការលូតលាស់​របស់​កូន​ក្នុង​ផ្ទៃ​បាន​។

​នៅពេល​ដែល​អ្នក​កំពុង​ពរ​ពោះ ហើយ​អ្នក​តែងតែ​ទៅ​បរិភោគ​អាហារ​នៅ​ភោជនីយដ្ឋាន​ច្រើន វា​នឹង​អាច​ប៉ះពាល់​ដល់​អ្នក​បាន ដោយ​អ្នក​មិន​អាច​ទទួលបាន​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់​ឡើយ នោះ​វា​នឹង​អាច​ធ្វើឲ្យ​កូន​ក្នុងផ្ទៃ​មិន​អាច​លូត​លាស់​បានល្អ ហើយ​អ្នក​ក៏​អាច​ធាត់​បាន​ដែរ​នៅពេល​ដែល​ញ៉ាំ​ក្នុង​រយៈពេល​យូរ​។ ដូចនេះ​នៅពេល​ដែល​អ្នក​រវល់ ហើយ​ចេញ​ទៅ​ក្រៅ​ពិសារ​អាហារ​ឈុត អ្នក​គួរតែ​ជ្រើសរើស​អាហារ​ដែល​មាន​បន្លែ ត្រី សាច់ និង​បាយ ទើប​វា​មិនសូវ​ប៉ះពាល់​ដល់​អ្នក និង​កូន​។ ប៉ុន្តែ​យក​ល្អ អ្នក​គួរតែ​ចម្អិន​នៅផ្ទះ​ញ៉ាំ​ដោយ​ខ្លួន​ឯង​វិញ ទើប​វា​អាច​ល្អ​ចំពោះ​សុខភាព​អ្នក​ទាំង​ពីរ ព្រោះ​អាហារ​នៅក្រៅ​ភាគច្រើន​គ្មាន​អនាម័យ​ដូចជា​អ្នក​ចម្អិន​ខ្លួនឯង​ទេ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។