ទារក​កម្រើក មាន​សារៈសំខាន់​ណាស់​

ទារក​កម្រើក មាន​សារៈសំខាន់​ណាស់​


ទារក​កម្រើក មាន​សារៈសំខាន់​ណាស់​

​ទារក​មិនសូវ​ធាក់ ជា​សញ្ញា​ព្រមាន ចំពោះ​សុខភាព​ម្តាយ និង​ទារក ដូច្នេះ ការ​ធាក់​របស់​ទារក ពិតជា​មាន​សារៈសំខាន់​ណាស់​។ ពីរ​ភាព​បី​នៃ​ស្ត្រី​ដែលរ​លូត​កូន តែងតែ​មាន​អាការៈ ដែល​កូន​លែង​សូវ​ធាក់ ឬ​មិន​ធាក់​តែម្តង​។​

​សូម​កុំ​ប្រើប្រាស់​ឧបករណ៍ នៅផ្ទះ​ដោយ​ខ្លួនឯង ឬ​កម្មវិធី​ទូរស័ព្ទ ក្នុង​ការតាមដាន​ចង្វាក់បេះដូង​កូន​ជា​ផ្លូវការ ពីព្រោះ សូម្បី​តែ​បេះដូង​លោត​តាម​ធម្មតា ក៏​មិន​ប្រាកដថា កូន​របស់​អ្នកមាន​សុខភាព​ល្អ​ដែរ​។ ដូច្នេះ មានតែ​ការ​ទៅ​ពិគ្រោះ ជាមួយ​គ្រូពេទ្យ​ជំនាញ​ទេ ទើប​អាច​បញ្ជាក់​ថា កូន​របស់​អ្នកមាន​សុខភាព​ល្អ​។​

តើ​ខ្ញុំ​អាច​ធ្វើ​ឲ្យ​កូន​កម្រើក​បាន​ដែរឬទេ​?
ទេ អ្នក​មិន​គួរ​ធ្វើ​ឲ្យ​កូន​កម្រើក​ឡើយ តែបើ​សង្ស័យថា កូន​មិន​សូវ​កម្រើក សូម​ទៅ​ពេទ្យ​ជាបន្ទាន់​៕

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។