បាញ់ប្រហារ​ក្នុង​តុលាការ​មួយ​នៃ​រដ្ឋ​មី​ជី​ហ្គេ​ន​អា​មេ​រិ​ក​ស្លាប់​3​នាក់

យោង​តាម​សារព័ត៌មាន​ក្នុងស្រុក​ថា ការ​បាញ់ប្រហារ​មួយ​ផ្ទុះ​ឡើង​កាលពី​ថ្ងៃ​ទី​១១ កក្កដា ក្នុង​តុលាការ​មួយ​នៃ​រដ្ឋ​មី​ជី​ហ្គេ​នភា​គ​ខាងជើង​សហរដ្ឋ​អា​េ​ម​រិ​ក បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣​នាក់​ក្នុង​នោះ​រួម​ទាំង​ខ្មាន់កាំភ្លើង​ផង រួច​មនុស្ស​ម្នាក់​ទៀត​រង​របួស ។

យោង​តាម​ទូរទស្សន៍ ABC NEWS ថា បុរស​ម្នាក់​ដែល​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​កាន់​ពន្ធនាគារ​មួយ​បាន​ដណ្តើម​កាំភ្លើង​ពី​ប៉ូលិស​ម្នាក់ ហើយ​ចាប់ផ្តើម​បាញ់ប្រហារ ។ ជន​រង​គ្រោះ​ទាំង​២​នាក់​ជា​អាជ្ញាសាលា​របស់​តុលាការ ។ ប៉ូលិស​រដ្ឋ​មី​ជី​ហ្គេ​ន​បាន​លើក​មក​កាន់​តុលាការក្រុង BERRIEN នោះ ហើយ​ធ្វើការ​ស៊ើបអង្កេត​មួយ​លើ​ការ​បាញ់ប្រហារ ដែល​កើត​មាន​នា​វេលា​រសៀល ។

យោង​តាម​ប៉ូលិស​មូលដ្ឋាន​ថា ក្រៅពី​អាជ្ញាសាលា​២​នាក់​ដែល​ស្លាប់ ប៉ូលិស​ម្នាក់​រង​របួស​ពេល​ខ្មាន់កាំភ្លើង​ប៉ុនប៉ង​រត់គេច​ខ្លួន​មុន​ពេល​បាញ់​សម្លាប់​ខ្លួនឯង ។ លោក PAUL BAILEY ប្រមុខ​ប៉ូលិស​ក្រុង BERRIEN ភាគ​ខាងជើង​សហរដ្ឋអាមេរិក​ថ្លែង​ថា អ្នកទោស​រូប​នេះ​គេ​គ្រោង​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​វិញ ពេល​ដណ្តើម​កាំភ្លើង​ពី​ប៉ូលិស​ម្នាក់ ។

ពួ​ក​អ្នកស៊ើប​អង្កេត​បាន​សួរ​សាក្សី​ទាំងឡាយ ហើយ​ពិនិត្យ​បណ្តា​រូបភាព​កាមេរ៉ា​សន្តិសុខ​ប៉ុនប៉ង​ស្វែង​យល់​ចំពោះ​អ្វី​ដែល​កើត​មាននៅ​ជាន់​ទី​៣ នៃ​តុលាការ​នេះ ។

ការ​បាញ់ប្រហារ​នេះ​កើត​មាន​ក្នុង​ប្រទេស​មហាអំណាច ដែល​កំពុង​មានការ​ក្តុកក្តួល ដោយសារ​ការ​បាញ់​សម្លាប់​ប៉ូលិស​៥​នាក់ កាលពី​ថ្ងៃ​ទី​៧ កក្កដា ដោយសារ​ស្នាដៃ​អតីត​ទាហាន​វ័យក្មេង​ម្នាក់​នៅ​ក្រុង​ដាល់​ឡាស់ រដ្ឋ​តិច​សាស់ នា​ឱកាស​បាតុកម្ម​ដែល​បរិហារ​អំពើ​ព្រៃផ្សៃ​របស់​ប៉ូលិស​ចំពោះ​ពួក​ស្បែក​ខ្មៅ ។ អតីត​ទាហាន​ស្បែក​ខ្មៅ​វ័យ​២៥​ឆ្នាំ​រូប​នោះ​ឈ្មោះ MICAH JOHNSON បាន​ប្រកាស​ទៅ​កាន់​ប៉ូលិស​មុន​ពេល​ប៉ូលិស​សម្លាប់​ដោយ​ប្រើ​រ៉ូ​បូ​ថា រូបគេ​ចង់​បាញ់​សម្លាប់​ពួក​ស្បែក​ស ពិសេស​ពួក​ប៉ូលិស​ស្បែក​.​ស​តែ​ម្តង៕