ឆ័យលី ដាឡែន មក​ពី​អាមេរិក​ភ្លាម ត្រៀម​ធ្វើ​បុណ្យ​ភ្លែត

តារា​ចម្រៀង ឆ័យលី ដាឡែន ដែល​ទើប​ត្រឡប់​ពី​អាមេរិក​វិញ​នោះ​ បាន​ប្រាប់​ឲ្យ Sabay ដឹង​ថា ​ថ្មី​ៗ​នេះ​ នាង​មិន​ទាន់​មាន​គម្រោង​សិល្បៈ​បន្ត​ទេ តែ​នាង​នឹង​ទៅ​ធ្វើ​បុណ្យ​ជាមួយ​គ្រួសារ​នៅ​ស្រុក​កំណើត​វិញ។

 

ឆ័យលី ដាឡែន មក​ពី​អាមេរិក​ភ្លាម ត្រៀម​ធ្វើ​បុណ្យ​ភ្លែត

 

ការ​លើ​ឡើង​ខាង​លើ​នេះ ​គឺ​ថ្ងៃ​ដែល ឆ័យលី ដាឡែន ចុះ​ពី​យន្តហោះ​កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន​តែ​ម្ដង។ “នាង​ខ្ញុំ​ពេល​នេះ ​មិន​ទាន់​មាន​គម្រោង​ការ​ឡើង​សម្ដែង ឬ​ច្រៀង​នៅ​បុស្តិ៍​ទូរទស្សន៍ ឬ​កម្មវិធី​ណា​មួយ​ឡើយ ព្រោះ​ពេល​នេះ ​កំពុងតែ​ឡើង​គីឡូ​ខ្លាំង ដូចនេះ​ត្រូវ​សម្រក់​ទម្ងន់​ជាមុន​សិន។ ម្យ៉ាង​វិញ​ទៀត​ខ្ញុំ​ត្រូវ​ទៅ​ស្រុក​កំណើត​ធ្វើ​បុណ្យ​ជាមួយ​គ្រួសារ។”

 

តារា​ស្រី​ដែល​មាន​ស្វាមី​វ័យ​ក្មេង​ជាង​ខាង​លើ​ បាន​បន្ត​ថា​ នាង​ធ្វើ​បុណ្យ​ហែលរទាន​វស្សា​ទៅ​ស្រុក​កំណើត​នៅ​​បាត់ដំបង ហើយ​ក៏​ឆ្លៀត​ពេល​ជួបជុំ​គ្រួសារ ​ព្រោះ​បែក​គ្នា​កន្លះ​ឆ្នាំ។ តែ  ដាឡែន បាន​បដិសេធ​ថា​ បុណ្យ​ទាន​វស្សា​ដែល​នាង​នឹង​ធ្វើ​ឆាប់​ៗ​នេះ​ មិន​មាន​ធំដុំ​អ្វី​ទេ គឺ​ធ្វើ​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ៕

 

អត្ថបទ៖ទ្រី រ៉ាវី