Beyonce និង Jay Z ក្លាយ​ជា​គូស្នេហ៍​តារា​​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ ឆ្នាំ​២០១៦

តារា​ចម្រៀង​ប្ដី​ប្រពន្ធ BeyonceនិងJay Z បាន​គ្រង​តំណែង​ជា​គូស្នេហ៍​តារា​​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​នេះ ដោយ​ទឹកប្រាក់​សរុប​ចូល​គ្នា​ស្មើ​១០៧,៥​លាន​ដុល្លារ។ នេះ​បើ​តាម​ទស្សនាវដ្ដី​ Forbes បាន​ប្រកាស។

 

Beyonce និង Jay Z ក្លាយ​ជា​គូស្នេហ៍​តារា​​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ ឆ្នាំ​២០១៦

 

អំឡុង​ពេល​១២​ខែ Jay រក​បាន​ប្រាក់​៥៣​,៥លាន​ដុល្លារ ពី​គម្រោង​ការងារ​របស់​ខ្លួន​ដូច​ជា Armand de Brignac champagne, D’Ussé cognac និង​ផលិតកម្ម​ផ្ទាល់​ខ្លួន។ ចំណែក​ Beyonceរក​បាន​៥៤​លាន​ដុល្លារ​ដែល​ចំណូល​ភាគ​ច្រើន​បាន​ពី​ការ​ប្រគំតន្ត្រី​ទាំង​១៩​លើក។

 

Beyonce​ និយាយ​ប្រាប់ Forbes ថា ៖”​ខ្ញុំ​មិន​ដែល​ឃើញ​នរណា​ប្រឹង​ធ្វើការ​​ខ្លាំង​ជា​ងខ្ញុំ​ទេ​ក្នុង​សិល្បៈ”។​ កាល​ពី​ឆ្នាំ​មុន​តារា​ចម្រៀង​ប៉ុប Taylor Swift ​និង​​អតីត​មិត្ត​ប្រុស​ Calvin Harris​ ជា​កាន់​កាប់​តំណែង​គូស្នេហ៍​តារា​​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ ហើយ BeyonceនិងJay Z នៅ​លេខ​២។

 

ឆ្នាំ​នេះ​ Taylor Swift នាំ​មុខ​គេ​​ជា​តារា​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ដោយ​រក​បាន​១៧០​លាន​ដុល្លារ​ក្នុង​បញ្ជី​ឈ្មោះ 100 highest-paid celebrities ខណៈ BeyonceនិងJay Z នៅ​លេខ​៣៤​និង​៣៦៕

 

Beyonce និង Jay Z ក្លាយ​ជា​គូស្នេហ៍​តារា​​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ ឆ្នាំ​២០១៦

 

ចុចអាន៖Taylor Swift នាំ​មុខ​គេ​​ជា​តារា​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ ឆ្នាំ​នេះ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ .forbes.
​​​​​