ឈិន ឡុង រិះគន់​រឿង​ក្បាច់​គុន​​ចាស់​ៗ​របស់​ខ្លួន​ថា​ភ្លាវ​និង​គ្មាន​ន័យ

កំពូល​តារា​សម្ដែង​ហុងកុង Jackie Chan បាន​រិះគន់​ចំៗ​ចំពោះ​ភាពយន្ត​ដែល​ធ្លាប់​ធ្វើ​ឲ្យ​លោក​ល្បី​ឈ្មោះ​ទូទាំង​អាស៊ី។

 

ឈិន ឡុង រិះគន់​រឿង​ក្បាច់​គុន​​ចាស់​ៗ​របស់​ខ្លួន​ថា​ភ្លាវ​និង​គ្មាន​ន័យ

យប់​ថ្ងៃ​ទី ១០​ខែ​កក្កដា តារា​សម្ដែង​ចិន​ល្បី​ឈ្មោះ Jackie Chan និង Fan Bingbing បាន​មាន​វត្តមាន​ក្នុង​សន្និសីទ​កាសែត​របស់​ភាពយន្ត “Skiptrace” ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ទីក្រុង​សៀងហៃ​ប្រទេស​ចិន។ បណ្ដាញ​ព័ត៌មាន Sina បាន​ឲ្យ​ដឹង​ថា ដោយ​មាន​វត្តមាន​របស់​តារា​ទាំង​២ កម្មវិធី​បាន​ទាក់ទាញ​ទស្សនិកជន​បាន​ប្រមាណ​១​ម៉ឺន​នាក់។
ក្រៅ​ពី​ផ្សព្វផ្សាយ​ភាពយន្ត​ថ្មី​របស់​ខ្លួន តួ​រឿង “Rush Hour” ក៏​វាយ​តម្លៃ​ពី​ភាពយន្ត​ប្រភេទ​ក្បាច់​គុន​កាល​ពី​ទសវត្ស​ឆ្នាំ​៩០​ផង​ដែរ។ តារា​វ័យ​៦២​ឆ្នាំ​គិត​ថា​រឿង​ទាំង​នោះ​បាន​ជួយ​ឲ្យ​គេ​ស្គាល់​ខ្លួន​ច្រើន​តែ​​គ្មាន​ន័យ​ស៊ី​ជម្រៅ។ ខ្សែ​ភាពយន្ត​ទាំង​នោះ​សង្កត់​តែ​លើ​ក្បាច់​គុន តែ​ខ្លឹម​សារ​បែរ​ជា​ភ្លាវ។ “ហូលីវូដ​ក៏​មាន​រឿង​វ៉ៃ​គ្នា​មិន​តិច​ដែរ ប៉ុន្តែ​ឈុត​ឆាក​វាយតប់​និង​ខ្លឹម​សារ​របស់​គេ​គឺ​ប្រទាក់​គ្នា​ល្អ​ណាស់។ ខ្ញុំ​គិត​ថា​នោះ​ទើប​ជា​ស្នាដៃ​សិល្បៈ​មួយ។ បើ​មាន​តែ​ក្បាច់​គុន​ហើយ​គ្មាន​ន័យ​មិន​អាច​ចាត់​ទុក​ថា​ជោគជ័យ​បាន​នោះ​ទេ” ឈិន ឡុង​រៀបរាប់៕

 

ឈិន ឡុង រិះគន់​រឿង​ក្បាច់​គុន​​ចាស់​ៗ​របស់​ខ្លួន​ថា​ភ្លាវ​និង​គ្មាន​ន័យ

 

ឈិន ឡុង រិះគន់​រឿង​ក្បាច់​គុន​​ចាស់​ៗ​របស់​ខ្លួន​ថា​ភ្លាវ​និង​គ្មាន​ន័យ

 

ឈិន ឡុង រិះគន់​រឿង​ក្បាច់​គុន​​ចាស់​ៗ​របស់​ខ្លួន​ថា​ភ្លាវ​និង​គ្មាន​ន័យ

 

ឈិន ឡុង រិះគន់​រឿង​ក្បាច់​គុន​​ចាស់​ៗ​របស់​ខ្លួន​ថា​ភ្លាវ​និង​គ្មាន​ន័យ

 

ឈិន ឡុង រិះគន់​រឿង​ក្បាច់​គុន​​ចាស់​ៗ​របស់​ខ្លួន​ថា​ភ្លាវ​និង​គ្មាន​ន័យ

 

ចុចអាន៖តួ​ថាង​ចេង ជាប់​ឈ្មោះ​ជា​តារា​​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​ក្នុង​សិល្បៈ​ចិន

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
zing