គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញវត្ថុ​៤​ លើក​យុទ្ធសាស្ត្រ​៣​ ទប់​ស្កាត់​បំណុល​វ័ណ្ឌក​របស់​អតិថិជន

គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​៤ រួម​មាន វី​សិន​ហ្វាន់ ស្ថាបនា អម្រឹត​ និង​ ហត្ថា​កសិករ បាន​ឯកភាព​លើក​យុទ្ធសាស្ត្រ​ជា​បឋម​ចំនួន​៣​សំខាន់​ៗ ក្នុង​គោល​ដៅ​បន្ថយ​ហានិភ័យ​បំណុល​វ័ណ្ឌ​ក​របស់​អតិថិជន​ដូច​ជា៖

 

គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញវត្ថុ​៤​ លើក​យុទ្ធសាស្ត្រ​៣​ ទប់​ស្កាត់​បំណុល​វ័ណ្ឌក​របស់​អតិថិជន

 

១/ ពង្រឹង​រចនា​សម្ព័ន្ធ CEO Tasks Four ដោយ​ពិនិត្យ​និង​តាម​ដាន​ស្ថានភាព​ឲ្យ​បាន​ដិត​ដល់​ជា​ទី​បំផុត ដើម្បី​ពិនិត្យ​និង​ជជែក​ពិភាក្សា​គ្នា​អំពី​ចំនួន​នៃ​បំណុល​ជាន់​គ្នា។​

 

២/ សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​នឹង​ពង្រឹង​គុណភាព​ទិន្នន័យ​ដែល​ប្រមូល​មក​ពី​សមាជិក​នៃ​សមាគម​ទាំង​អស់​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ទិន្នន័យ​ទាំង​នោះ​មាន​គុណភាព​អាច​យក​ទៅ​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ។

 

លើស​ពី​នេះ សមាគម​ចង់​លើក​ជា​សំណូម​ពរ​មួយ​ចំនួន​ដល់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ដើម្បី​ឲ្យ​ធនាគារ​ជាតិ​ពិនិត្យ​និង​ជួយ​ធ្វើការ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​អតិថិជន ដើម្បី​អភិវឌ្ឍ​នូវ​ការ​ការពារ​អតិថិជន​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។​

 

៣/ សំណូមពរ​ឲ្យ​ធនាគារ​ជាតិ​ពិចារណា​នៅ​ក្នុង​ការ​ចេញ​ជា​អាជ្ញាប័ណ្ណ​សម្រាប់​តួនាទី​អ្នក​ប្រតិបត្តិ​ឥណទាន​មួយ​ចំនួន។ ស្នើ​ឲ្យ​ធនាគារ​ជាតិ​ពិនិត្យ​ទៅ​លើ​អ្នក​ចង​ការ​ឯកជន ។ ក្នុង​នោះ​ផង​ដែរ ​ធនាគារ​ជាតិ​ គួរ​តម្រូវ​ឲ្យ​ពួក​គាត់​កែ​ប្រែ​នូវ​ការ​គិត​អត្រា​ការ​ប្រាក់​ពី​អតិថិជន​របស់​គាត់​ជា​អត្រា​ប្រចាំ​ខែ ​ជាង​ការ​គិត​អត្រា​ការ​ប្រាក់​ប្រចាំ​សប្ដាហ៍ ឬ​ប្រចាំ​ថ្ងៃ​ដូច​ដែល​ពួក​គាត់​ធ្វើ​នា​ពេល​បច្ចុប្បន្ន។​

 

គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញវត្ថុ​៤​ លើក​យុទ្ធសាស្ត្រ​៣​ ទប់​ស្កាត់​បំណុល​វ័ណ្ឌក​របស់​អតិថិជន

លោក ហួត ​អៀង​តុង (រាប់ពីឆ្វេង លេខរៀង៤)

 
 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំពោះ​លោក ហួត ​អៀង​តុង ប្រធាន​អគ្គនាយក​ហត្ថា​កសិករ លីមីត​ធីត បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​គោល​ការណ៍​ការពារ​អតិថិជន​កាល​ពី​ម្សិលមិញ​ថា ពាក់ព័ន្ធ​នឹង​បំណុល​វ័ណ្ឌក​នេះ​នៅ​កម្ពុជា​ ពុំ​ទាន់​មាន​សញ្ញា​ណា​មួយ​ឡើយ។

 

តែ​យ៉ាង​ណា បញ្ហា​នេះ​អាច​កើត​ឡើង​បាន​គ្រប់​ពេល​ បើ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​និង​ធនាគារ​មួយ​ចំនួន​ធ្វេស​ប្រហែស​មិន​រក​វិធាន​ការ​ទប់​ស្កាត់​ក្នុង​ពេល​ឥលូវ​នេះ។ លោក​បញ្ជាក់​ថា ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​ទាំង​អស់​នឹង​បន្ត​ពិភាក្សា​គ្នា​ទៀត​លើ​បញ្ហា​នេះ៕​​​
អត្ថបទ៖ លឹម សុ​នា