ផ្លែ​ទទឹម​ជួយ​ឲ្យ​អាយុ​វែង និង​​​អត្ថប្រយោជន៍​អស្ចារ្យ​ជា​ច្រើន​ទៀត

​​នា​ពេល​ថ្មី​ៗ​នេះ ​​​​​​​​​​​​ក្រុម​អ្នក​វិទ្យាសាស្ត្រ​​​ប្រទេស​ស្វីស បាន​​​​​រក​ឃើញ​ថា​​​គ្រាប់​ទទឹម​​​មាន​ផ្ទុក​​សារធាតុ​​​បំប៉ន​​​​​​​ដ៏​អស្ចារ្យ​​​​មិន​គួរ​ឲ្យ​ជឿ ​​ដែល​អាច​​​ជួយ​​​​ឲ្យ​សាច់ដុំ​​​​រឹងមាំ​​​​ និង​ពន្យារ​​អាយុជីវិត​​​​បាន​យ៉ាង​ប្រសើរ​។​​

 

ផ្លែ​ទទឹម​ជួយ​ឲ្យ​អាយុ​វែង និង​​​អត្ថប្រយោជន៍​អស្ចារ្យ​ជា​ច្រើន​ទៀត

 

​ក្រុម​​​​​អ្នក​ជំនាញ​​​នេះ​ បាន​ធ្វើ​ពិសោធន៍​​​ទៅ​​លើ​​កណ្ដុរ​ និង​ដង្កូវ​ ​​​ដោយ​ទទួល​លទ្ធផល​ល្អ​​​​​​គួរ​ឲ្យ​​ភ្ញាក់ផ្អើល ហើយ​ពេល​នេះ គេ​​​កំពុង​​ពិសោធន៍​​ទៅ​លើ​​មនុស្ស​​វិញ​ម្ដង។

 

អ្នក​វិទ្យាសាស្ត្រ​​ដដែល​​​​​​និយាយ​ថា​ “យើង​ជឿជាក់​លើ​ការ​សិក្សា​ស្រាវជ្រាវ​​នេះ ​គឺ​​ជា​ការ​វិវឌ្ឍ​​​​ទៅ​មុខ​​នៃ​ការ​រក​ឃើញ​​​វិធី​​​​​ពន្យារ​ភាព​ចាស់​យ៉ាង​មាន​ប្រសិទ្ធភាព​”។ ​​តើ​ក្នុង​​គ្រាប់​ទទឹម​​មាន​​​ផ្ទុក​​សារធាតុ​ពិសេស​អ្វី​​​ ​ទើប​អាច​​ជួយ​​​​​ប្រឆាំង​​ភាព​ចាស់​​​បាន?

 

ពិត​ណាស់​ ​ទទឹម​មួយ​ផ្លែ ឬ​​មួយ​គ្រាប់​​ សុទ្ធ​​តែ​​មាន​​​​​សារធាតុ​ចិញ្ចឹម​​​​​ល្អ​ប្រសើរ​​​​ ដែល​គេ​​មិន​គួរ​មើល​រំលង​​ ព្រោះ​​វា​អាច​​ផលិត​​​​​​ម៉ូលេគុល​ម្យ៉ាង​​​​ប្រឆាំង​​ភាព​ចាស់​​​​​ ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ “urolithin A” នៅ​ពេល​​វា​​មាន​ប្រតិកម្ម​​ជា​​មួយ​ពពួក​មីក្រុប​​ក្នុង​​ពោះ​វៀន។ ​

 

​​​នៅ​ក្នុង​ពិសោធន៍​​មួយ​ ​​​​​ដង្កូវដែល​​​​​ត្រូវ​​​​គេ​ចាក់​សារធាតុ​ Urolithin A អាច​រស់​នៅ​​បាន​​យូរ​ជាង​ដង្កូវ​​​​​ធម្មតា​​ដល់​ទៅ​ ៥០% ​​ ឯ​កណ្ដុរ​​​​​​​​​​​​វិញ​​ អាច​​រស់​​នៅ​បាន​យូរ​​ជាង​ ៤២%​ ​​​ក្រោយ​​​​ពិសោធន៍​​​រយៈពេល​ ៦​សប្ដាហ៍។ ​ការ​សាកល្បង​​ទៅ​លើ​​មនុស្ស​​​កំពុង​ដំណើរ​ការ​ ​ដោយ​​ពួក​គេ​សង្ឃឹម​ថា​​​​​​នឹង​ទទួល​បាន​ជោគជ័យ​​ឆាប់​ៗ។

 

​​ផ្លែ​ទទឹម​​ធ្លាប់​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​​​​ មាន​អត្ថប្រយោជន៍​​​យ៉ាង​ច្រើន​ចំពោះ​សុខភាព​​ ​រួម​ទាំង​​​​​​រក្សា​សម្ពាធ​ឈាម​​ឲ្យ​នៅ​ទាប ​​ឆ្អឹង​រឹងមាំ​ ​ហើយ​ទឹក​របស់​វា​​​​​អាច​​​ជា​ភេសជ្ជៈ​​​ពេញ​និយម​ពេល​ព្រឹក​ដ៏​​ល្អ​ថែម​ទៀត។

 

ដោយ​​មើល​​ឃើញ​​ពី​​​​អត្ថប្រយោជន៍​​​ទាំង​នេះ ​ក្រុមហ៊ុន​  Ecole Polytechnique Fédérale de Lausanne ​ប្រទេស​ស្វីស​​​​ ​នឹង​​​​ផលិត​​គ្រាប់​ថ្នាំ​​មាន​ជីវជាតិ​ Urolithin A តែ​ម្ដង​ បើ​ការ​ពិសោធន៍​​​​​លើ​មនុស្ស​ ​៣០​នាក់​ទទួល​បាន​ជោគជ័យ ហើយ​នឹង​​ដាក់​​លក់​​ឲ្យ​​សាធារណ​ជន​​​​បាន​ប្រើ​ទៀត​ផង៕​

 

ផ្លែ​ទទឹម​ជួយ​ឲ្យ​អាយុ​វែង និង​​​អត្ថប្រយោជន៍​អស្ចារ្យ​ជា​ច្រើន​ទៀត

 

ផ្លែ​ទទឹម​ជួយ​ឲ្យ​អាយុ​វែង និង​​​អត្ថប្រយោជន៍​អស្ចារ្យ​ជា​ច្រើន​ទៀត

 

ចុចអាន៖ អត្ថប្រយោជន៍​​សុខភាព​​​​មិន​នឹក​ស្មាន​ដល់​​​ពី​ផ្លែ​ស្រកានាគ

ចុចអាន៖ ញ៉ាំ​ផ្សិត​ជួយ​សម្រក​ទម្ងន់ ការពារ​ជំងឺ​ទឹកនោមផ្អែម និង​មហារីក

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Dailymail ​​​​​​​​​​​​​​