មុន​គាំងបេះដូង​មួយខែ អ្នកជំងឺ​អាច​មាន​អាការៈ ទាំង ៥ នេះ​

មុន​គាំងបេះដូង​មួយខែ អ្នកជំងឺ​អាច​មាន​អាការៈ ទាំង ៥ នេះ​


មុន​គាំងបេះដូង​មួយខែ អ្នកជំងឺ​អាច​មាន​អាការៈ ទាំង ៥ នេះ​

​ការពារ ប្រសើរ​ជាង​ព្យាបាល ដូច្នេះ សម្រាប់​អ្នកមាន​វ័យ​ចំណាស់ ឬ​ប្រឈម​នឹង​ជំងឺ​បេះដូង សូម​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ជាបន្ទាន់ ក្នុងករណី​ដែល​អ្នក បាន​ជួប​រោគសញ្ញា​ដូចខាងក្រោម​ញឹកញាប់ ៖

១. តឹង​ណែន​ក្នុង​ដើមទ្រូង​
ប្រសិនបើ​អ្នក ចេះ​តែ​តឹង​ណែន​ក្នុង​ទ្រូង មាន​សម្ពាធ និង​មាន​អារម្មណ៍​ក្តៅក្រហាយ នៅ​តំបន់​ទ្រូង វា​ដល់ពេល​ដែល​អ្នក ត្រូវ​ទៅ​ពិគ្រោះ ជាមួយ​គ្រូពេទ្យ​ជំនាញ​បេះដូង​ហើយ​។​

២. នៅ​សុខៗ អស់កម្លាំង ដោយ​មិន​ដឹង​មូលហេតុ​
អាការៈ​បែបនេះ នឹង​ធ្វើឲ្យ​អ្នក​គ្មាន​អារម្មណ៍​ធ្វើការ វិលវល់ និង​ធុញថប់​ខ្លាំង​។​

៣. ផ្តាសាយ​យូរថ្ងៃ​
ប្រសិនបើ​អ្នក​ឈឺ​យូរថ្ងៃ ដោយសារ​ជំងឺ​ផ្តាសាយ វា​ក៏​ប្រហែល​ជា​សញ្ញា​មួយ នៃ​ជំងឺ​គាំងបេះដូង​ផងដែរ​។ ពេល​បេះដូង​ទទួល​អុកស៊ីសែន​មិន​គ្រប់គ្រាន់ ប្រព័ន្ធ​ការពារ​រាងកាយ​របស់​អ្នក ទទួលរង​ផលប៉ះពាល់ ដែល​ជាហេតុ​នាំ​ឲ្យ​អ្នក​ឈឺ​ផ្តាសាយ​។​

៤. ហើម​
ការ​ហើម​ដៃ ហើម​ជើង ហើម​ពោះ ឬ​កន្លែង​ណា​ផ្សេង​ទៀត ដោយ​មិន​មាន​មូលហេតុ​ច្បាស់ អាច​ជា​សញ្ញា​បញ្ជាក់ថា បេះដូង​របស់​អ្នក​លោត ឬ​រុញច្រាន​ឈាម ក្នុង​កម្រិត​ខុសធម្មតា​ហើយ ដែល​ជា​ហេតុ​ធ្វើឲ្យ​សរសៃឈាម​វ៉ែនរលា​កបាន​។

៥. ពិបាក​ដកដង្ហើម​
ពេល​បេះដូង​ចុះខ្សោយ វា​នឹង​ផ្គត់ផ្គង់​ឈាម​គ្រប់គ្រាន់ ទៅឲ្យ​សួត​មាន​ដំណើរការ​ល្អ​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើឲ្យ​អ្នក​ពិបាក​ដកដង្ហើម​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។