មី​ទាញ​ស្រស់ៗ​រសជាតិ​ជាប់​មាត់​

ពេលខ្លះ ញ៉ាំបាយរាល់ថ្ងៃមានអារម្មណ៍ថាធុញ ហើយ បើញ៉ាំមីកញ្ចប់មានអារម្មណ៍ថាខ្វះជីវជាតិ។ បើបានញ៉ាំមីទាញស្រស់ពិតជាធ្វើឲ្យមានកម្លាំងក្លៀវក្លា និងស្រស់ស្រាយ។

ថ្ងៃនេះ Sabay ដើរសូមណែនាំនូវហាងមីទាញចិន ដែលធ្វើមីទាញស្រស់ៗ បូករួមជាមួយទឹកស៊ុបដ៏មានឱជារស។ ភ្ញៀវភាគច្រើនមកហាងនេះគឺដើម្បីញ៉ាំម្ហូបពិសេសប្រចាំហាងដែលមានគៀវ និងមីទាញសាច់ទា។

ហើយហាងនេះក៏មានបម្រើម្ហូបចិនជាច្រើនមុខ ដូចជា៖ បាយឆា មីឆា មីស៊ុប គៀវស្ងោរ ឬបំពង សារាយសមុទ្រ ស៊ុបជូរ រួមផ្សំជាមួយប្រភេទសាច់ដែលអ្នកពេញចិត្ត។ ហាងនេះមានល្បីល្បាញចំពោះភ្ញៀវក្នុងស្រុក ភ្ញៀវចិន ក៏ដូចជាភ្ញៀវលោកខាងលិចដោយសាររសជាតិអាហារ ភាពសាមញ្ញនៃការតុបតែងហាង និងតម្លៃសមរម្យ ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមកហាងនេះនៅម៉ោងមមាញឹកចន្លោះពីម៉ោង៥ ទៅ ៨ ល្ងាចអ្នកនឹងត្រូវរង់ចាំយូរបន្តិច ឬក៏ពិបាកនឹងរកកន្លែងអង្គុយ។

មី​ទាញ​ស្រស់ៗ​រសជាតិ​ជាប់​មាត់​ មី​ទាញ​ស្រស់ៗ​រសជាតិ​ជាប់​មាត់​

ប្រភព៖ sabay