​សិង្ហបុរី​ ​ជួប​វិបត្តិ​ ​ខ្វះ​អ្នក​ជំនាញ​ ​IT​ ​

ភាពជឿនលឿនស្ទើរគ្រប់វិស័យ បានធ្វើឲ្យសិង្ហបុរីក្លាយជា ប្រទេសជឿនលឿនបំផុតក្នុងតំបន់អាស៊ាន ហើយវិស័យអប់រំប្រទេសនេះ តែងតែស្ថិតក្នុងលំដាប់កំពូលរបស់ពិភពលោក ។

​សិង្ហបុរី​ ​ជួប​វិបត្តិ​ ​ខ្វះ​អ្នក​ជំនាញ​ ​IT​ ​សង្កាត់ពាណិជ្ជកម្ម មួយក្នុងប្រទេស សិង្ហបុរី

យ៉ាងណា ប្រទេសនេះកំពុងជួបកង្វះខាតអ្នកជំនាញផ្នែកបច្ចេកវិទ្យា ខណៈដែលសិង្ហបុរីត្រូវការអ្នកជំនាញបច្ចេកវិទ្យា ដល់ ៣០ ០០០ នាក់សម្រាប់ឆ្នាំ ២០២០។

គ្រឹះស្ថានសិក្សារបស់ប្រទេសសិង្ហបុរី បានឲ្យដឹងថា មិនមានសិស្សច្រើនដែលអាចសិក្សា និងប្រឡងបញ្ចប់ការសិក្សាផ្នែកបច្ចេកវិទ្យា ហើយមានតែអ្នកមានសមត្ថភាពខ្ពស់ប៉ុណ្ណោះ ទើបអាចសម្រេចបាន។ យុវជនភាគច្រើនចាប់អារម្មណ៍មុខជំនាញផ្នែកវិនិយោគនិងសេដ្ឋកិច្ចដែលអាចទទួលប្រាក់កម្រៃខ្ពស់ជាង។

មានការងារចំនួន ១៥ ០០០ កន្លែងដែលកំពុងស្វែងរក ដូចជាអ្នកសរសេរកម្មវិធី, សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត និងអ្នកវិភាគទិន្នន័យ។  រដ្ឋាភិបាលសិង្ហបុរី គ្រោងថវិកាប្រមាណ ៨០ លានដុល្លារដើម្បីចំណាយលើការបណ្តុះបណ្តាលលើជំនាញបច្ចេកទេសសម្រាប់បច្ចុប្បន្ននិងថ្ងៃអនាគត។

រដ្ឋាភិបាលសិង្ហបុរីក៏ណែនាំឲ្យក្រុមហ៊ុន សហគ្រាសនានា មិនប្រើប្រាស់អ្នកជំនាញបរទេស ហើយត្រូវផ្ដល់អាទិភាពដល់អ្នកជំនាញក្នុងស្រុក៕

ប្រភព៖ sabay

  • ​សិង្ហបុរី​ ​ជួប​វិបត្តិ​ ​ខ្វះ​អ្នក​ជំនាញ​ ​IT​ ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/12  Category:ជីវិតនិងសង្គម
Tags: