ការ​ប្រកួត​ម៉ាឡេស៊ី និង​ហ្វីលីពីន ពន្យារ​​ពេល​​រហូត​ដល់​ម៉ោង ៩:៣០​នាទី​យប់

ការ​ប្រកួត​រវាង​ម៉ាឡេស៊ី និង​ហ្វីលីពីន ​ក្នុង​ពាន​រង្វាន់​ AFF U16 Championship 2016 ​នៅ​រសៀល​ម៉ោង​៣:៣០​នាទី​នេះ នឹង​ត្រូវ​ប្ដូរ​ទៅ​ប្រកួត​ម៉ោង​៩:៣០​នាទី​យប់​​វិញ​ ដោយសារ​តែ​ខាង​កីឡាករ ម៉ាឡេស៊ី ​ពុល​អាហារ​១១​នាក់​កាល​ពី​យប់មិញ​នេះ។

 

 ការ​ប្រកួត​ម៉ាឡេស៊ី និង​ហ្វីលីពីន ពន្យារ​​ពេល​​រហូត​ដល់​ម៉ោង ៩:៣០​នាទី​យប់U16 ម៉ាឡេស៊ី ឆ្នាំមុន

 

បើ​តាម​​មន្ត្រី​​សហព័ន្ធ​បាល់ទាត់​កម្ពុជា ​បាន​បញ្ជាក់​ថា​ដោយសារ​តែ​មាន​កីឡាករ​ខាង​ម៉ាឡេស៊ី​ពុល​​អាហារ​ពាក់​កណ្ដាល​ក្រុម ដូច្នេះ​ហើយ​ការ​ប្រកួត​នៅ​រសៀល​នេះ​នឹង​ប្ដូរ​លើក​ទៅ​ប្រកួត​ពេល​យប់​វិញ ដើម្បី​ឱ្យ​មាន​ពេល​ដល់​កីឡាករ​សម្រាក​ខ្លះ។ ការ​ពន្យារ​នេះ​ដែរ ខាង​ហ្វីលីពីន ​និង​ AFF ​ក៏​ព្រម​ទទួល​យក​បាន​ការ​ស្នើ​សុំ​របស់​ម៉ាឡេស៊ី​ផង​ដែរ។

 

ដូច្នេះ​មាន​ន័យ​ថា​នៅ​ថ្ងៃ​នេះ ៣​គូ​គឺ​ប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ទាំង​អស់ ដោយ​ក្រុម​វៀតណាម​នឹង​អូស្ត្រាលី ​ក៏​ប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ម៉ោង​៣:៣០​នាទី ​ក្រុម​សិង្ហបុរី ​ប៉ះ​មីយ៉ាន់ម៉ា ​ប្រកួត​ម៉ោង​៦:៣០​នាទី ​និង​ក្រុម​ហ្វីលីពីន​ប៉ះ​ម៉ាឡេស៊ី​ប្រកួត​ម៉ោង​៩:៣០​នាទី៕

 

អត្ថបទ៖ មុន្នី រម្យ