​មើល​ម៉េច​ទើប​ដឹងថា​កូន​ចង់​លេង​ជាមួយ​អ្នក​?

​មើល​ម៉េច​ទើប​ដឹងថា​កូន​ចង់​លេង​ជាមួយ​អ្នក​?


​មើល​ម៉េច​ទើប​ដឹងថា​កូន​ចង់​លេង​ជាមួយ​អ្នក​?

​នៅពេល​ដែល​កូន​នៅ​តូច ហើយ​មិន​ទាន់​ចេះ​និយាយ គេ​ក៏​ចង់​លេង​ជាមួយ​អ្នក​ដែរ ប៉ុន្តែ​គេ​បែរជា​មិន​ចេះ​និយាយ ដោយ​គ្រាន់តែ​បញ្ចេញ​នូវ​កាយវិការ​មួយ​ចំនួន​ប្រាប់​អ្នក​។ ដូចនេះ​នៅពេលដែល​កូន​បញ្ចេញ​នូវ​សកម្មភាព​ខាង​ក្រោម​នេះ អ្នក​គួរតែ​លេង​ជាមួយ​គេ ព្រោះ​ការលេង​នេះ​ក៏​អាចជួយ​ក្នុង​ការលូតលាស់​របស់​កូន​ដែរ​។​

​នៅពេល​ដែល​កូនតូច​ចង់​លេង​ជាមួយ​អ្នក គេ​នឹង​អាច​សើច ក្បាល​បង្វិល​មក​រក​អ្នក ភ្នែក​បើក​ធំ ហើយ​មុខ និង​រាងកាយ​របស់គេ​នឹង​អាច​កម្រើក​ច្រើន​ជាង​មុន​។ ដូចនេះ​អ្នក​អាច​អង្គុយ​ទល់មុខ​កូន ដោយ​ឲ្យ​ប្រតិកម្ម​ដល់​គេ​ថា​អ្នកដឹង​ពី​បំណង​របស់​គេ​ហើយ​។ អ្នក​អាច​និយាយ​ជាមួយ​កូន ឬ​ពរ​គេ​ត្រង់​ឡើង​លើ ឬ​ធ្វើ​សកម្មភាព​មួយ​ចំនួន​ដែល​អាច​ធ្វើឲ្យ​កូនសប្បាយ​ចិត្តបាន ដើម្បី​កុំឲ្យ​គេ​មានអារម្មណ៍​ឯកកោរ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។