​ក្មេង​ជញ្ជក់​ដៃ អាច​កាត់បន្ថយ បញ្ហា​អា​លែ​ក​ស៊ី និង​ការឆ្លង​មេរោគ​?

​ក្មេង​ជញ្ជក់​ដៃ អាច​កាត់បន្ថយ បញ្ហា​អា​លែ​ក​ស៊ី និង​ការឆ្លង​មេរោគ​?


​ក្មេង​ជញ្ជក់​ដៃ អាច​កាត់បន្ថយ បញ្ហា​អា​លែ​ក​ស៊ី និង​ការឆ្លង​មេរោគ​?

​ពេល​កូន​ជញ្ជក់​ដៃ អ្នក​ប្រាកដជា​មាន​អារម្មណ៍​មិន​ល្អ ហើយ​ខិតខំ​ហាម ឬ​ធ្វើ​យ៉ាងណា មិនឲ្យ​គេ​ជញ្ជក់​ដៃ​នោះ​ទេ​។​​ប៉ុន្តែ ការសិក្សា​មួយ​ចំនួន​បាន​ណែនាំ​ថា អ្នក​ម្តាយ​គ្រប់រូប មិនគួរ​ព្រួយបារម្ភ​ពេក​នោះ​ទេ ពីព្រោះ ការ​ជញ្ជក់​ដៃ ជា​រឿង​ធម្មតា​នោះ​ទេ ហើយ​ក្នុង​ករណី​មួយចំនួន វា​ជា​រឿង​ល្អ ពីព្រោះ វា​ជួយ​ឲ្យ​កុមារ មាន​ភាពស៊ាំ​នឹង​ការឆ្លង​មេរោគ និង​ការ​អា​លែ​ក​ស៊ី​ទៀតផង​។​

​ការ​សិក្សា​ក៏​បាន​បង្ហាញ​ផងដែរ​ថា ទារក​ដែល​ចូលចិត្ត​ជញ្ជក់​ដៃ កម្រ​នឹង​កើត​អា​លែ​ក​ស៊ី ទៅ​នឹង​សត្វ​ចិញ្ចឹម ស្មៅ ធូលី​ដី និង​ផ្សិត​ណាស់​។​

អ្នកជំនាញ​បាន​ប្រាប់ថា មេរោគ​ស្រាលៗ​មួយចំនួន មិន​ប្រាកដ​ថា បង្ក​គ្រោះថ្នាក់​ចំពោះ​កូន​របស់​អ្នកនោះ​ទេ ហើយ​វា​ក៏​ទៅ​ជួយ​កាត់បន្ថយ ការ​ប្រឈម​នឹង​បញ្ហា​អា​លែ​ក​ស៊ី និង​ការឆ្លង​មេរោគ​ដែរ​។​

យ៉ាងណាមិញ អ្នក​មិន​គួរ​ណែនាំ​កូន ឲ្យមាន​ទម្លាប់ជញ្ជ​ក់ដៃ​នោះទេ ហើយ​ប្រសិនបើ​កូន​អ្នក​ជញ្ជក់​ដៃ អ្នក​ត្រូវ​ប្រាកដថា ដៃ​របស់​កូន​ស្អាត និង​កាត់​ក្រចក​ខ្លី​បាន​ត្រឹមត្រូវ​៕

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។