ទារក​ទើបនឹង​កើត យំ​មិន​ចេញ​ទឹកភ្នែក ពីព្រោះ …

ទារក​ទើបនឹង​កើត យំ​មិន​ចេញ​ទឹកភ្នែក ពីព្រោះ ...


ទារក​ទើបនឹង​កើត យំ​មិន​ចេញ​ទឹកភ្នែក ពីព្រោះ ...

​មុខ​ដ៏​តូច​របស់​គេ ប្រែ​ទៅជា​ក្រហម ហើយ​បញ្ចេញ​សំឡេង​យំ គួរឲ្យ​អាណិត​។ ប៉ុន្តែ ទោះបីជា​កូន​អ្នក​យំ​យូរ ឬ​មិន​ស្រួល​ក្នុង​ខ្លួន​យ៉ាងណាក្តី ក៏​ទឹកភ្នែក​ដ៏​មាន​តម្លៃ​របស់​គេ មិនទាន់​អាច​ស្រក់​ចុះ លើ​ផែនថ្ពាល់​ទាំងសងខាង​របស់គេ​ដែរ​។ ហេតុ​អ្វី​ទៅ​? វា​ខុស​ប្រក្រតី​មែន​ទេ​?

​គឺ​វា​មិនមែន​ទេ​! មិនមែន​ទេ ក៏​ដោយសារ​តែ​ទារក​ទើប​នឹង​កើត មិនទាន់​អាច​លូតលាស់​ក្រពេញ និង​បំពង់​ទឹកភ្នែក ដើម្បី​បង្ហូរទឹកភ្នែក​ចេញ​មក​ក្រៅ​នោះ​ទេ ប៉ុន្តែ វា​អាច​នឹង​មាន​ទឹកភ្នែក​គ្រប់គ្រាន់ សម្រាប់​ជា​ប្រេង​ការពារ​ភ្នែក​ប៉ុណ្ណោះ​។​

អឺចឹង តើ​គេ​អាច​យំ​ចេញ​ទឹកភ្នែក នៅ​អាយុ​ប៉ុន្មាន​ទៅ​?
ជាធម្មតា ចន្លោះ​ពី​មួយ​ទៅ​បី​ខែ គេ​នឹង​យំ​ចេញ​ទឹកភ្នែក​ហើយ ខណៈពេលដែល​ក្រពេញ​របស់គេ មានដំណើរ​ការលូតលាស់ ហើយ​អាច​បញ្ចេញ​ទឹកភ្នែក​បាន​ច្រើន​។ ប៉ុន្តែ បើ​យូរ​ជាង​នេះ ទារក​នៅ​តែ​យំ មិន​ចេញ​ទឹកភ្នែក​ទៀត វា​ប្រហែលជា​ស្ទះ​បំពង់​បញ្ចេញ​ទឹកភ្នែក​ហើយ ហើយ​ក្នុង​ករណី​ភាគច្រើន វា​នឹង​ជា​វិញ​ដោយ​ខ្លួនឯង ប៉ុន្តែ អ្នក​ត្រូវ​ឲ្យ​គ្រូពេទ្យ​ជំនាញ​ពិនិត្យ ជាមុនសិន​៕

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ទារក​ទើបនឹង​កើត យំ​មិន​ចេញ​ទឹកភ្នែក ពីព្រោះ …已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/07/12  Category:សុខភាពកុមារ
Tags: