Spurs ទិញខ្សែប្រយុទ្ធហូឡង់ វ័យ២២ឆ្នាំពីក្លិប AZ Alkmaar

ក្លិប Tottenham Hotspurs ត្រៀមក្នុងការបំពេញការផ្ទេរខ្សែប្រយុទ្ធហូឡង់ Vincent Janssen ក្នុងតម្លៃខ្លួន ១៧លានផោន ពីក្លិប AZ Alkmaar នាសប្តាហ៍នេះ។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃនេះ។

Vincent-Janssen

កីឡាករវ័យ ២២ឆ្នាំរូបនេះ បានមកដល់ទីក្រុងឡុងដ៍ កាលពីថ្ងៃអាទិត្យសម្រាប់ធ្វើតេស្តសុខភាព។

Janssen ស៊ុតបញ្ចូលទីបាន ២៧គ្រាប់ ក្នុងយុទ្ធនាការដំបូងរបស់គេឲ្យក្លិបលេងក្នុងលីកកំពូលរបស់ប្រទេសហូឡង់នេះ កាលពីរដូវកាលមុន និងជាកីឡាករដែលស៊ុតបាល់ ពិន័យ១១ម៉ែត្រឲ្យជម្រើសជាតិហូឡង់ដំបូង ឈ្នះ ២-១ លើប្រទេសអង់គ្លេស កាលពីខែមីនា។

Jansen នឹងក្លាយជាកីឡាករទីពីរមកលេងឲ្យក្លិបក្នុង Premier Leauge នារដូវក្តៅនេះ បន្ទាប់ពីខ្សែបម្រើកណ្តាល Victor Wanyama៕