Gokhan Tore ត្រូវ West Ham ខ្ចីជើងមកលេងមួយឆ្នាំពីក្លិប Besiktas

ញញួរធំ West Ham បានចុះហត្ថលេខាជាមួយខ្សែបម្រើស្លាបក្លិប Besiktas គឺកីឡាករ Gokhan Tore ក្នុងកិច្ចសន្យាខ្ចីជើងមួយឆ្នាំ ជាមួយនិងជម្រើសទិញយកជាអចិន្ត្រៃយ៍។

Gokhan-Tore

ខ្សែប្រយុទ្ធសញ្ជាតិ តួកគី ដើមកំណើតអាល្លឺម៉ង់រូបនេះ បានចំណាយពេលពីរឆ្នាំ នៅក្នុងថ្នាលយុវជនរបស់ក្លិបតោខៀវ Chelsea និងបានក្រោមការដឹកនាំរបស់គ្រូបង្វឹកក្លិប West Ham បច្ចុប្បន្ន គឺលោក Slaven Bilic កាលពេលលោកដឹកនាំនៅ Besiktas។

រូបគេធ្លាប់ជួយក្លិបនេះ ផ្តួលក្លិប Fenerbahce កាលពីរដូវកាលមុន ក្នុងក្របខណ្ឌតួកគី Super Lig។

Tore វ័យ ២៤ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទី ៤គ្រាប់ និងបោះបាល់ឲ្យមិត្តរួមគ្រាប់ស៊ុតបាន ៦ដង ក្នុងការបង្ហាញខ្លូន ២៤ ប្រកួតកាលពីរដូវកាលមុន ខណៈ Besiktas នេះឈ្នះពានរង្វាន់លីកនេះ ដោយឈ្នះ ៥ពិន្ទុលើស។

ញញួរធំ West Ham និយាយថា Tore នឹងត្រៀមសម្រាប់រដូវកាលថ្មីនៅជំរុំហ្វឹកហាត់របស់ក្លិប ខណៈកីឡាករនៅសេសសល់ពីជម្រើសដំបូង នឹងបញ្ចប់ទស្សនកិច្ចប្រកួតនៅអាមេរិក៕