ក្រសួងការងារ​បើកវគ្គ​បណ្ដុះបណ្ដាលដល់មន្រ្តី ​​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ ​បញ្ហា​កូដកម្ម-បាតុកម្ម​

ក្រសួងការងារ​បើកវគ្គ​បណ្ដុះបណ្ដាលដល់មន្រ្តី ​​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ ​បញ្ហា​កូដកម្ម-បាតុកម្ម​

ព្រៃវែង៖ លោក ពេ​ជ សោ​ភ​ន័ រដ្ឋលេខាធិការ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានអញ្ចើញជា​អធិបតីភាព​ ក្នុងពិធីបើកវគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការ​ពង្រឹង​សមត្ថភាព ​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ ការទប់ស្កាត់​ និង​ការ​ដោះស្រាយ​បញ្ហា​កូដកម្្មបាតុកម្ម​ ជូន​ដល់​អធិការ​ស្រុក មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក មេ​បញ្ជាការ​ផ្នែក​សឹក​រង​ស្រុក មេ​ប៉ុស្តិ៍ មេឃុំ សង្កាត់ នា​ព្រឹក​ថ្ងៃ​ទី​១២ ​ខែ​កក្កដា ​ឆ្នាំ​២០១៦។

ក្នុងពិធីនោះលោក​រដ្ឋលេខាធិការបាន​មានប្រសាសន៍ថា វគ្គ​បណ្ដុះបណ្ដាល​នេះ​មិន​ត្រឹមតែ​ផ្តល់​ការ​ពង្រឹង​សមត្ថភាព ​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​ ការទប់ស្កាត់ ​និង​ការ​ដោះស្រាយ​កូដកម្ម​បាតុកម្ម​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​បាន​ផ្តល់​នូវ​ពុទ្ធិ​ដ៏​ពិសិដ្ឋ​សម្រាប់​សិក្ខាកាម ដែល​ជា​មន្ត្រីរាជការ​ កង​កម្លាំង​​គ្រប់​លំដាប់​ថ្នាក់ អាជ្ញាធរ​ស្រុក ឃុំ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ នូវ​សតិ​អារម្មណ៍ ការ​ស្គាល់​នូវ​តួនាទី​ភារកិច្ច​របស់​ខ្លួន ក្រម​សីលធម៌​វិជ្ជាជីវៈ នៅ​ថ្នាក់ក្រោម​ជាតិ ដែល​កត្តា​ទាំង​អស់​នេះ​នាំមក​នូវ​ទំនុក​ចិត្ត​ពី​ប្រជាពលរដ្ឋ​របស់​យើង។

លោក​បន្ត​ថា មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​មាន​បាតុកម្ម កូដកម្ម​កន្លងមក ​គឺ​មកពី​កត្តា​បច្ចេកទេស និង​នយោបាយ ដូច្នេះ​លោក​អំពាវនាវ​ឲ្យ​មន្ទីរ​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត ត្រូវ​យកចិត្តទុកដាក់​រក​ឲ្យ​ឃើញ​នូវ​រោគសញ្ញា​ទាំងនេះ ដើម្បី​ពិនិត្យ និង​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល ជាពិសេស​ដើម្បី​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និង​សុខភាព​របស់​កម្មករ-ការិនី កុំឲ្យ​មាន​ជំងឺ​។​

លោក​បន្ត​ថា រាជរដ្ឋាភិបាល​ ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គិតគូរ​អំពី​ជីវភាព សុខុមាលភាព​របស់​បង​ប្អូន​កម្មករ-ការិនី​គ្រប់ពេលវេលា៕