សួន​ច្បារ​ខាង​មុខ​សាលាខេត្ត​ បាន​ក្លាយ​ទៅ​ជា​ចំណតរថយន្ត​ទៅ​ហើយ

សួន​ច្បារ​ខាង​មុខ​សាលាខេត្ត​ បាន​ក្លាយ​ទៅ​ជា​ចំណតរថយន្ត​ទៅ​ហើយ



បន្ទាយមានជ័យ​ ៖ ​សួនច្បារ​ខាង​មុខ​សាលាខេត្ត​បន្ទាយមានជ័យ​ ឥឡូវ​នេះ​បាន​ក្លាយ​ទៅ​ជា​ចំណតរថយន្ត​របស់​អស់​លោក​ធំៗ​ទៅ​ហើយ ​បើ​ទោះបីជា​មាន​ប៉ូលិស​ចាំ​ឈរ​រៀបចំ​ឲ្យ​មាន​សណ្ដាប់ធ្នាប់​យ៉ាងណាក៏ដោយ។

សួនច្បារ​ទាំងនោះ​ គឺ​ស្ថិត​នៅ​ខាង​មុខ​សាលាខេត្ត​បន្ទាយមានជ័យ ​​​ប៉ែក​ខាងត្បូង​ ដែល​មាន​តាំងនេះសម្រាប់​ទុកជា​សោភណភាព​​នៅ​​ខាងមុខ​សាលាខេត្ត ​តាំងពីយូរ​មក​ហើយ។ ប៉ុន្តែ​ពេលនេះ​បាន​ក្លា​យទៅ​ជា​ចំណតរថយន្ត​របស់​មេៗ​ទៅ​ហើយ។

មាន​មន្ត្រីរាជការ​ជាច្រើន​នាក់​បាន​លួច​ខ្សឹប​ប្រាប់​អ្នក​កាសែត​ថា​ រាល់ពេល​មានកម្ម​វិធី​ប្រជុំ​ម្តង​ៗ​ គេ​តែងតែ​ឃើញ​រថយន្ត​របស់​អស់​លោក​តូច ​លោកធំ​នាំគ្នា ​បើក​​​ឡើង​ចត​ឈប់​នៅ​លើ​សួនច្បារ​យ៉ាង​រំភើយ​បំផុត​ ដោយសារ​គេ​សម្អាង​ថា​សួនច្បារ​ទាំងនោះ​គឺជា​​សម្បត្តិ​របស់​រដ្ឋ ​ពេល​ខូចខាត​ម្តងៗ ​គឺ​​​​​រដ្ឋ​ជា​អ្នក​ចេញ​​ថ្លៃ​ជួសជុល។

មន្ត្រី​ទាំង​នោះ​បាន​បន្ត​ទៀត​ថា ​មាន​ពេលខ្លះ​បងៗ​ប៉ូលិស ​ដែល​ខាង​ខេត្ត​ហៅ​ឲ្យ​មក​រៀបចំ​សណ្ដាប់ធ្នាប់​សម្រាប់​ទុកដាក់​រថយន្ត​ និង​ម៉ូតូ ​នៅ​ខាង​មុខ​សាលាខេត្ត​នោះ​បែរ​ជា​ធូរ​រលុង​ទៅ​វិញ​ ទុក​ឲ្យ​រថយន្ត​ឡើង​ចត​បែប​អាធិបតេយ្យ​នៅ​លើ​សួន​ច្បារ។ ករណី​នេះ​គឺ​កើត​មាន​យូរ​ណាស់​មក​ហើយ ​មិន​ដឹង​ថា​តើ​ពេល​ណា​ទើប​មាន​ការ​រៀបចំ​ឲ្យ​បាន​ល្អ​នោះ​ទេ៕

សួន​ច្បារ​ខាង​មុខ​សាលាខេត្ត​ បាន​ក្លាយ​ទៅ​ជា​ចំណតរថយន្ត​ទៅ​ហើយ

សួន​ច្បារ​ខាង​មុខ​សាលាខេត្ត​ បាន​ក្លាយ​ទៅ​ជា​ចំណតរថយន្ត​ទៅ​ហើយ

សួន​ច្បារ​ខាង​មុខ​សាលាខេត្ត​ បាន​ក្លាយ​ទៅ​ជា​ចំណតរថយន្ត​ទៅ​ហើយ