ភេសជ្ជៈ​២មុខ​នេះ​ជួយ​អ្នក​ស្រក​គីឡូ​ដោយ​មិន​ដឹង​ខ្លួន

ការតមអាហារដើម្បីសម្រកគីឡូពិតជាមិនងាយស្រួលឡើង ។ មនុស្សភាគច្រើនតែងតែបោះបង់ការតស៊ូពាក់កណ្ដាលផ្លូវ ។ ប្រសិនបើអ្នកមិនមានពេលវេលាច្រើនសម្រាប់លំហាត់ប្រាណ និងការតាំងចិត្តខ្ពស់ក្នុងការតមអាហារនោះទេ ។ ថ្ងៃនេះ Sabay ដើរបានដកស្រង់ភេសជ្ជៈទាំង២មុខដែលមានសមត្ថភាពខ្ពស់ក្នុងការជួយសម្រក់ទម្ងន់ ។

កាហ្វេ៖ កាហ្វេខ្មៅជួយបង្កើនសន្ទុះ Metabolism ក្នុងខ្លួនប្រាណអ្នកដែលជួយដល់ការសម្រកទម្ងន់របស់អ្នក ។ ញ៉ាំមួយថ្ងៃមួយកែវនៅពេលព្រឹក ដោយមិនចាំបាច់ដាក់ស្ករ ឬទឹកដោះគោឡើយ ដើម្បីកុំឲ្យកម្រិតកាឡូរីកើនឡើង ។

ភេសជ្ជៈ​២មុខ​នេះ​ជួយ​អ្នក​ស្រក​គីឡូ​ដោយ​មិន​ដឹង​ខ្លួន

ទឹកក្រូចឆ្មារ៖ ក្រូចឆ្មារ១ថ្ងៃ១គ្រាប់ ជាមួយទឹក300ml ឬមួយកែវ ញ៉ាំរាល់យប់មុនពេលចូលគេងជួយកម្ចាត់ជាតិខ្លាញ់ក្បាលពោះ និងសម្រួលដល់ការបន្ទោរបង់ពេលព្រឹកឡើងក្រោកពីគេង។ព្យាយាមញ៉ាំទឹកបន្ថែមឲ្យបាន២ ទៅ ៣លីត្រ ក្នុងមួយថ្ងៃដើម្បីទទួលបានលទ្ធផលលឿន ។ សង្កេតមើលខ្លួនឯង ២សប្ដាហ៍អ្នកនឹងទទួលបានអារម្មណ៍ប្លែកជាមួយនឹងក្បាលពោះអ្នក និងទម្ងន់របស់អ្នកដោយការពេញចិត្ត៕

ភេសជ្ជៈ​២មុខ​នេះ​ជួយ​អ្នក​ស្រក​គីឡូ​ដោយ​មិន​ដឹង​ខ្លួន

ប្រភព៖ sabay

  • ភេសជ្ជៈ​២មុខ​នេះ​ជួយ​អ្នក​ស្រក​គីឡូ​ដោយ​មិន​ដឹង​ខ្លួន已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/12  Category:សុខភាព
Tags: