កម្ចាត់សារធាតុមិនល្អគ្រប់យ៉ាងដោយតែខ្ញី

អាកាសធាតុប្រែប្រួល ភ្លៀងធ្លាក់ច្រើន ក្តៅខ្លាំង ជាហេតុបណ្តាលឲ្យយើងម្នាក់ៗងាយមានជម្ងឺ ដូច្នេះគួរតែរកអាហារប្រភេទណាដែលអាចជួយសម្រួលដល់បញ្ហានេះ។ ថ្ងៃនេះ Sabay ដើរសូមណែនាំនូវតែខ្ញីដែលជាភេសជ្ជៈបែបឱសថដ៏មានប្រសិទ្ធភាព។ សុភាសិតឥណ្ឌាបាននិយាយថា៖ សមាសធាតុគ្រប់យ៉ាងនៅក្នុងខ្ញីសុទ្ធតែមានប្រយោជន៍ទាំងអស់។ ហេតុដូច្នេះហើយបានជាគេចាត់ទុកវាថាជាឱសថព្យាបាលជម្ងឺគ្រប់មុខ។

កម្ចាត់សារធាតុមិនល្អគ្រប់យ៉ាងដោយតែខ្ញី

ការស្រាវជ្រាវបានឲ្យដឹងថាតែខ្ញីមានអត្ថប្រយោជន៍ដូចជា៖

ជួយឲ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមបានល្អ
ជួយពង្រឹងប្រព័ន្ធការពាររាងកាយទប់ទល់នឹងជម្ងឺផ្សេងៗ
ប្រឆាំងនឹងជម្ងឺមហារីក
ជួយសម្រួលបញ្ហារលាកពោះវៀន
ជួយគ្រប់គ្រងកម្រិតគ្លុយកូសក្នុងឈាម

ជួយសម្រួលចរន្តឈាម
កាត់បន្ថយកម្រិតស្ត្រេស
កាត់បន្ថយអាការៈមិនស្រួលខ្លួនពេលមករដូវ

កម្ចាត់សារធាតុមិនល្អគ្រប់យ៉ាងដោយតែខ្ញី

ដោយសារអត្ថប្រយោជន៍ដ៏ច្រើននៃតែខ្ញី ដូច្នេះហើយបានជាវាមានការពេញនិយមខ្លាំងសម្រាប់មនុស្សទូទាំងពិភពលោក។ បើទោះបីជាអ្នកមិនចូលចិត្តរសជាតិហឺររបស់វាក៏ដោយ អ្នកអាចបន្ថែមទឹកឃ្មុំ និងក្រូចឆ្មារបន្ថែមដើម្បីធ្វើឲ្យវាមានរសជាតិឆ្ងាញ់។

កម្ចាត់សារធាតុមិនល្អគ្រប់យ៉ាងដោយតែខ្ញី

ប្រភព៖ sabay

  • កម្ចាត់សារធាតុមិនល្អគ្រប់យ៉ាងដោយតែខ្ញី已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/12  Category:សុខភាព
Tags: