មិនធម្មតា! តារាស្រី Vivian Chow វ័យជិត៥០ឆ្នាំទៅហើយ តែសម្រស់វិញ ស្រីក្មេងសុំចាញ់!

ហុងកុង៖ តារាស្រីហុងកុងនាង Vivian Chow ជាតារាស្រីម្នាក់ ដែលមានវ័យពាក់កណ្តាលសតវត្សទៅហើយ  តែកុំងាកមើលសម្រស់របស់នាងវិញ មើលទៅដូចជាអាយុត្រឹមខ្ទង់២០ឆ្នាំផ្លាយតែប៉ុណ្ណោះ។

ចំពោះតារាស្រីរូបនេះ តែងតែចូលចិត្តរក្សាសក់ឲ្យវែង ជាមួយនឹងការដាក់សក់ខាងមុខបន្តិច ប៉ុន្តែបែរជាថ្មីៗនេះ រូបនាងបានសម្រេចចិត្តផ្លាស់ប្តូរ ម៉ូតសក់មកជាខ្លីវិញម្តង។ 

យោងតាមគេហទំព័រមួយបានឲ្យដឹងថា នាង Vivian Chow បានចែករំលែករូបថតរបស់នាង នៅក្នុងបណ្តាញសង្គម និងសរសេរថា "ស្ទាយសក់ខ្លី ដើម្បីស្វាគមន៍រដូវក្តៅ"។  ចំពោះម៉ូតសក់ខ្លីបែបនេះ កាន់តែធ្វើឲ្យនាង ស្រស់ស្អាត និងក្មេងជាងវ័យ ជាងម៉ូតសក់វែងទៅទៀត។

គួររំលឹកផងដែរថា តារាស្រី Vivian Chow តែងត្រូវគេស្ញប់ស្ញែងថា នាងមានអាយុ ៤៨ឆ្នាំទៅហើយ តែនៅតែអាចរក្សាសម្ផស្ស  និងរូបរាងឲ្យនៅវ័យក្មេង មិនចាញ់នារីក្រមុំៗប៉ុន្មានទេ៕ 

ប្រភព ៖
lollipop

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកក៏មានតារាស្រីម្នាក់ នាង Vivian Hsu ក៏មានវ័យច្រើនផងដែរ តែមុខមាត់របស់នាងវិញ ដូចជាក្មេងស្រីទើបតែពេញវ៏័យ។

តារាស្រីជនជាតិ តៃវ៉ាន់ម្នាក់ បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល ជាមួយនឹងសម្រស់របស់នាង បន្ទាប់ពីបានដឹង អាយុពិត រួចមកដែលគ្រប់គ្នា តែងតែសរសើរពីសម្រស់ ដ៏ស្រស់ស្អាតពីធម្មជាតិរបស់នាង មិនដាច់ពីមាត់ ជាមួយនឹងភាពក្មេងវ័យ មិនចេះចាស់នោះ។

តាមប្រភពព័ត៌មានបាន ឲ្យដឹងថា តារាស្រីម្នាក់នេះមាន ឈ្មោះ Vivian Hsu ដែលមានអាជីព ជាតារាចំរៀង, សម្ដែង និងជាតារាបង្ហាញម៉ូត ហើយនាពេលខាងមុខនេះ នាងនឹងឈានចូលវ័យ ៤០ឆ្នាំ ផងដែរ។ បន្ថែមឲ្យដឹងទៀតថា កាលពីប៉ុន្មានថ្ងៃមុននេះ នាងបានសរសេរបង្ហោះនៅលើ ហ្វេសប៊ុកថា «ខ្ញុំចាប់ផ្ដើមធ្វើការ តាំងពីអាយុ ១៤ឆ្នាំ ហើយអ្វីដែលខ្ញុំសោកស្ដាយខ្លាំងបំផុតនោះ គឺមិនសិក្សានៅសាកលវិទ្យាល័យ និងបញ្ចប់ការងារសង្គម ដោយាសារតែការងារនេះ បានផ្ដល់ចំនេះដឹងដល់ខ្ញុំ យ៉ាងច្រើន» ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន ខែកុម្ភ: តារាស្រីរូបស្អាតម្នាក់នេះ បានចុះបញ្ជីអាពាហ៍ពិពាហ៍ ជាមួយនឹងពាណិជ្ជករសិង្ហបុរី និងបានប្រារព្ធពិធី អាពាហ៍ពិពាហ៍ របស់ពួកគេនៅលើកោះ បាលី កាលពីចុងខែមិថុនា ឆ្នាំមុន។

ជាមួយគ្នានេះ នៅថ្ងៃ ទី ១៩ មិនា ២០១៥ ដែលនឹងមកដល់ក្នុងពេលឆាប់ៗ ខាងមុខនេះ ជាថ្ងៃខួបកំណើតរបស់នាង ដែលនឹងឈាន ចូលវ័យ ៤០ឆ្នាំ ប៉ុន្តែបើមើលពីសម្រស់របស់នាង ខាងក្រៅវិញ ពិតជាមិនគួរឲ្យជឿ ទាល់តែសោះ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload