ប្រធានាធិបតី​បារាំង​ អញ្ជើញ​កីឡាករ​ទាំង​អស់ ញាំ​អាហារ​ថ្ងៃ​ត្រង់

ប្រធានាធិបតី​បារាំង​​ ហ្វ្រង់ស័រ​ ហូឡង់​ ​បាន​អនុញ្ញាត​ឲ្យ​កីឡាករ​ក្រុម​ជម្រើស​ជាតិ​បារាំង​ទាំង​អស់​ ចូល​ជួប​ដើម្បី​សំណេះសំណាល​ និង​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​រួម​គ្នា​មួយ​ នៅ​វិមាន​ Elysee Palace ​ទីក្រុង​ប៉ារីស កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ បន្ទាប់​ពី​ខក​ចិត្ត​មិន​បាន​លើក​ពាន​ Euro 2016 ក្រោយ​ចាញ់​ព័រទុយហ្គាល់​ ១-០ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ កាល​យប់​ថ្ងៃ​អាទិត្យ។

 

ប្រធានាធិបតី​បារាំង​ អញ្ជើញ​កីឡាករ​ទាំង​អស់ ញាំ​អាហារ​ថ្ងៃ​ត្រង់

ប្រធានាធិបតី​បារាំង​​ ហ្វ្រង់ស័រ​ ហូឡង់​ (កណ្តាល, ពាក់វែនតា)

 

ក្រុម​របស់​លោក​ Didier Deschamps ​ដែល​រំពឹង​ថា នឹង​អាច​លើក​ពាន​ Euro ​ជា​លើក​ទី​៣ ក្នុង​ទឹក​ដី​ខ្លួន​ឯង​ បែរ​ជា​​ខក​បំណង​ ដោយសារ​តែ​​​បរាជ័យ​​ ក្រោម​ថ្វី​ជើង​ខ្សែ​ប្រយុទ្ធ Eder ​​ដែល​ស៊ុត​ឲ្យ​ព័រទុយហ្គាល់​ឈ្នះ​នៅ​នាទី​១០៩។ យ៉ាងណាក្ដី លោក​ប្រធានាធិបតី ហ្វ្រង់ស័រ​ ហូឡង់ យល់​ថា​កីឡាករ​បារាំង​​​ទាំង​អស់​ ធ្វើ​បាន​ល្អ​ហើយ​ និង​មិន​ចង់​ឲ្យ​ពួកគេ​សោកសៅ​ទៀត​នោះ​ទេ ទើប​លោក​អញ្ជើញ​ឲ្យ​ចូល​ជួប​ ដើម្បី​​លើក​ទឹក​ចិត្ត។

 

ប្រធានាធិបតី​បារាំង​ អញ្ជើញ​កីឡាករ​ទាំង​អស់ ញាំ​អាហារ​ថ្ងៃ​ត្រង់

 

កីឡាករ​លេង​ល្អ​បំផុត​នៅ​ Euro 2016 និង​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ Antoine Griezmann ​បាន​បង្ហាញ​​ស្នាម​ញញឹម​​ឡើង​វិញ ​ខណៈ​ដែល​ខ្សែ​បម្រើ​ Dimitri Payet ​ដែល​អ្នកគាំទ្រ​ក្រុម​ព័រទុយហ្គាល់​ជា​ច្រើន​កំពុង​ខឹង​ខ្លាំង​រឿង​ធ្វើ​ឲ្យ​ Cristiano Ronaldo របួស​នោះ ​ក៏​ព្យាយាម​បញ្ចេញ​ទឹក​មុខ​ញញឹម​ខ្លះៗ​ឡើង​វិញ​ផង​ដែរ៕

 

ប្រធានាធិបតី​បារាំង​ អញ្ជើញ​កីឡាករ​ទាំង​អស់ ញាំ​អាហារ​ថ្ងៃ​ត្រង់

 

ប្រធានាធិបតី​បារាំង​ អញ្ជើញ​កីឡាករ​ទាំង​អស់ ញាំ​អាហារ​ថ្ងៃ​ត្រង់

 

ប្រធានាធិបតី​បារាំង​ អញ្ជើញ​កីឡាករ​ទាំង​អស់ ញាំ​អាហារ​ថ្ងៃ​ត្រង់

 

ប្រធានាធិបតី​បារាំង​ អញ្ជើញ​កីឡាករ​ទាំង​អស់ ញាំ​អាហារ​ថ្ងៃ​ត្រង់

 

ប្រធានាធិបតី​បារាំង​ អញ្ជើញ​កីឡាករ​ទាំង​អស់ ញាំ​អាហារ​ថ្ងៃ​ត្រង់

 

ប្រធានាធិបតី​បារាំង​ អញ្ជើញ​កីឡាករ​ទាំង​អស់ ញាំ​អាហារ​ថ្ងៃ​ត្រង់

 

ប្រធានាធិបតី​បារាំង​ អញ្ជើញ​កីឡាករ​ទាំង​អស់ ញាំ​អាហារ​ថ្ងៃ​ត្រង់

 

ប្រធានាធិបតី​បារាំង​ អញ្ជើញ​កីឡាករ​ទាំង​អស់ ញាំ​អាហារ​ថ្ងៃ​ត្រង់

 

ប្រធានាធិបតី​បារាំង​ អញ្ជើញ​កីឡាករ​ទាំង​អស់ ញាំ​អាហារ​ថ្ងៃ​ត្រង់

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror