គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញវត្ថុ​៤​ លើក​យុទ្ធសាស្ត្រ​៣​ ទប់​ស្កាត់​បំណុល​វ័ណ្ឌក​របស់​អតិថិជន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៤ រួមមាន វីសិនហ្វាន់ ស្ថាបនា អម្រឹត និង ហត្ថាកសិករ បានឯកភាពលើកយុទ្ធសាស្ត្រជាបឋមចំនួន៣សំខាន់ៗ ក្នុងគោលដៅបន្ថយហានិភ័យបំណុលវ័ណ្ឌករបស់អតិថិជនដូចជា៖

គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញវត្ថុ​៤​ លើក​យុទ្ធសាស្ត្រ​៣​ ទប់​ស្កាត់​បំណុល​វ័ណ្ឌក​របស់​អតិថិជន

១/ ពង្រឹងរចនាសម្ព័ន្ធ CEO Tasks Four ដោយពិនិត្យនិងតាមដានស្ថានភាពឲ្យបានដិតដល់ជាទីបំផុត ដើម្បីពិនិត្យនិងជជែកពិភាក្សាគ្នាអំពីចំនួននៃបំណុលជាន់គ្នា។

២/ សមាគមមីក្រូហិរញ្ញវត្ថុនឹងពង្រឹងគុណភាពទិន្នន័យដែលប្រមូលមកពីសមាជិកនៃសមាគមទាំងអស់ ដើម្បីធ្វើយ៉ាងណាឲ្យទិន្នន័យទាំងនោះមានគុណភាពអាចយកទៅប្រើប្រាស់ដើម្បីធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ។

លើសពីនេះ សមាគមចង់លើកជាសំណូមពរមួយចំនួនដល់ធនាគារជាតិនៃកម្ពុជាដើម្បីឲ្យធនាគារជាតិពិនិត្យនិងជួយធ្វើការអប់រំផ្នែកហិរញ្ញវត្ថុដល់អតិថិជន ដើម្បីអភិវឌ្ឍនូវការការពារអតិថិជនឲ្យកាន់តែមានប្រសិទ្ធភាព។

៣/ សំណូមពរឲ្យធនាគារជាតិពិចារណានៅក្នុងការចេញជាអាជ្ញាប័ណ្ណសម្រាប់តួនាទីអ្នកប្រតិបត្តិឥណទានមួយចំនួន។ ស្នើឲ្យធនាគារជាតិពិនិត្យទៅលើអ្នកចងការឯកជន ។ ក្នុងនោះផងដែរ ធនាគារជាតិ គួរតម្រូវឲ្យពួកគាត់កែប្រែនូវការគិតអត្រាការប្រាក់ពីអតិថិជនរបស់គាត់ជាអត្រាប្រចាំខែ ជាងការគិតអត្រាការប្រាក់ប្រចាំសប្ដាហ៍ ឬប្រចាំថ្ងៃដូចដែលពួកគាត់ធ្វើនាពេលបច្ចុប្បន្ន។

គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញវត្ថុ​៤​ លើក​យុទ្ធសាស្ត្រ​៣​ ទប់​ស្កាត់​បំណុល​វ័ណ្ឌក​របស់​អតិថិជនលោក ហួត អៀងតុង (រាប់ពីឆ្វេង លេខរៀង៤)

ចំពោះលោក ហួត អៀងតុង ប្រធានអគ្គនាយកហត្ថាកសិករ លីមីតធីត បានមានប្រសាសន៍ក្នុងពិធីប្រគល់វិញ្ញាបនបត្រគោលការណ៍ការពារអតិថិជនកាលពីម្សិលមិញថា ពាក់ព័ន្ធនឹងបំណុលវ័ណ្ឌកនេះនៅកម្ពុជា ពុំទាន់មានសញ្ញាណាមួយឡើយ។

តែយ៉ាងណា បញ្ហានេះអាចកើតឡើងបានគ្រប់ពេល បើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារមួយចំនួនធ្វេសប្រហែសមិនរកវិធានការទប់ស្កាត់ក្នុងពេលឥលូវនេះ។ លោកបញ្ជាក់ថា សមាគមមីក្រូហិរញ្ញវត្ថុទាំងអស់នឹងបន្តពិភាក្សាគ្នាទៀតលើបញ្ហានេះ៕

ប្រភព៖ sabay

  • គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញវត្ថុ​៤​ លើក​យុទ្ធសាស្ត្រ​៣​ ទប់​ស្កាត់​បំណុល​វ័ណ្ឌក​របស់​អតិថិជន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/12  Category:កំសាន្ត
Tags: