បុរស​កំសត់​​​​​មុត​​ធ្មុងត្រី​អណ្តែង ជួប​​​អ្នកចិត្តបុណ្យ​​ចេញ​ថ្លៃ​ព្យាបាល​ទាំង​ស្រុង​ ​

ខេត្ត​កំពង់​ស្ពឺ ៖ បន្ទាប់​ពី​កោះសន្តិភាព​ បាន​​ចេញផ្សាយ​នូវ​ជីវិត​​ក្រីក្រ​​របស់​កម្មករ​សំណង់​​ម្នាក់ ដែលត្រូវ​​​​មុត​ត្រី​​អណ្តែង​​រ​ហូត​ហើម​រលួយ​​ដៃ​ស្ទើរ​ទាំងស្រុង​រួច​មក ​ពេល​នេះ ក៏មាន​​សប្បុរសជន​ចិត្តធម៌​​បាន​នាំ​គាត់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​​ដោយ​ចេញថ្លៃ​សេវា​ព្យាបាល​​ទាំង​ស្រុង ​។

លោក​អ៊ីន ​ប៉ូ​លី​ អាយុ​៣៥​ឆ្នាំ ​រស់នៅ​សង្កាត់​បឹង​កន្សែង​ ក្រុង​បាន​លុង​ ខេត្តរតនៈគិរី​ ជា​មន្ត្រី​បម្រើការ​​នៅ​ក្រសួង​រៀបចំ​ដែនដី ​គឺ​ជា​ឣ្ន​ក​ជួយ​​ទំនុកបម្រុង​​ក្នុង​ការ​ព្យា​ល​បាល​​ដៃ​របស់​​យុវជន​ ​ចក់ ​សៅ​ (ជនរងគ្រោះ​) នេះ​ ។

លោក​បាន​​ឱ្យ​​ដឹង​ថា លោក​បានដឹង​រឿង​នេះ​ តាម​រយៈ​ការ​​ផ្សព្វ​​ផ្សាយ​​របស់គេហទំព័រ​​កោះសន្តិភាព​ ដោយ​រូបលោក​មានការ​អា​​ណិ​ត​ឣា​សូរខ្លាំង ​ក្នុង​នាម​ជា​ពលរដ្ឋ​កម្ពុជា​ដូច​គ្នា ​រូប​លោក​​ជួយ​​រំលែក​ធនធាន​ផ្ទាល់ខ្លួន​មួយ​ចំណែក​ ដើម្បី​​​ចេញថ្លៃ​សេវា​ព្យាបាល​​ដល់​កម្មករ​សំណង់​រូប​នេះ ឱ្យ​​បានជា​សះស្បើយ​ឡើង​​វិញ​ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១២​ កក្កដា ​២០១៦ ​នេះ​ ​​លោកអ៊ីន ​​ប៉ូ​លី (ជាសប្បុរសជន)​ និង​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរ​ពេ​ទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​ធ្វើការ​​ពិនិត្យ​​អា​កា​រៈ ​ក៏​ដូច​ជា​សុខភាព​របស់​លោក​ចក់​ សៅ​ រួចរាល់​​ឣ​ស់​ហើយ ​មុន​ពេល​ឈាន​ដល់​​ការ​វះកាត់​ដៃ​ដែលស្អុយ​​រលួយ​ចេញ ​។

ក្រុម​គ្រូពេទ្យ​ដែល​ទទួល​ព្យា​ល​បាន​​ឱ្យ​​ដឹងទៀត​​ថា ​ដៃ​របស់​បុរស​រូប​នេះ​ ត្រូវ​កាត់​៣​ម្រាម​ចេញ ​ព្រោះតែ​មេរោគ​ជ្រាប​ចូល​ពេញ​​ឣ​ស់​ទៅ​​ហើយ​ ។ ក្រុម​​គ្រូពេទ្យ​បន្ត​ថា បើ​ទុក​យូរ​ជាង​នេះ​ គឺ​មិន​អាច​​ព្យាបាល​បាន​ឡើយ​ ។ នេះ​ចាត់​ទុក​ថា ជា​​សំណាង​ហើយ ​ដែល​មេរោគ​ ទើបតែ​ចូល​បាន​៣​ម្រាម ​បើ​វា​ចូល​ទាំង​៥​ ច្បាស់​ជា​កាត់​ត្រឹម​.កដៃ​​ជា​មិន​ខាន​ឡើយ​ ។

ក្នុង​ការ​ព្យាបាល​នេះ​ មាន​សប្បុរសជន​ជួយ​ជា​ថវិកា​ដូច​ជា​លោក​ឣុីន ​ប៉ូ​លី​ ជា​អ្នកធានា​រ៉ាប់រង​ក្នុង​ការ​ព្យាបាល​ទាំងស្រុង​ រហូត​ជា​សះ​ស្បើយ​, លោក​សុភាព​ សឹង​ ជា​អាណិកជន​ខ្មែរ​ រស់នៅ​ប្រទេស​ឣូ​ស្ត្រា​លី​ បានឧ​ប​ត្ថ​ម​​ប្រាក់​៥០​ដុល្លារ, ​បងស្រី​វី ​រស់​នៅ​​រាជ​ធានី​ភ្នំពេញ​​៣០​ដុល្លារ ​ព្រម​ទាំ​សប្បុរសជន​មួយ​ចំនួន​ទៀត ​ដែល​បាន​យក​ទៅ​ឱ្យ​​ដោយ​ផ្ទាល់​ដៃ​ ​។

គួររំលឹកថា មុត​ធ្មុងត្រីអណ្ដែង ហើម​រលួយ​ដៃ​ឆ្វេង កម្មករ​សំណង់​ក្រីក្រគ្មាន​ប្រាក់​ព្យាបាល