បុរស​កម្លាំង​យក្ស​ម្នាក់​ស្ទើរ​ស្លាប់​ដោយសារ​ដុំ​ដែក​ទម្ងន់ ៥០០ គីឡូ (មាន​វីដេអូ​)​ ​

6 Videos

បុរសម្នាក់បានក្លាយបជាមនុស្សដំបូងគេបង្អស់សម្រាប់កីឡាកាយវប្បកម្មវិញ្ញាសារលើដុំដែក ដោយគេបានសម្រេចជោគជ័យជាមួយការលើកដុំដែកដ៏ធ្ងន់ដែលមានទម្ងន់រហូតដល់ ៥០០ គីឡូឯណោះ ប៉ុន្តែទន្ទឹមនឹងភាពជោគជ័យនេះគេស្ទើរតែស្លាប់នៅកន្លែងទៀតផង ។

P9

បុរស​កម្លាំង​យក្ស​ម្នាក់​ស្ទើរ​ស្លាប់​ដោយសារ​ដុំ​ដែក​ទម្ងន់ ៥០០ គីឡូ (មាន​វីដេអូ​)​ ​

បុរស់កម្លាំងយក្សរូបនេះត្រូវបានគេហៅឈ្មោះថា «The Beast» អាយុ ២៨ ឆ្នាំ មកពីទីក្រុង Stoke-on-Trent ប្រទេសអង់គ្លេស ។ លោក The Beast បានផ្ដួលគួប្រជែងពីរនាក់ផ្សេងទៀតជាមួយការលើកដុំដែកទម្ងន់ ៤៦៥ គីឡូក្រាម រហូតដល់វិញ្ញាសារចុងនេះគឺតម្រូវឲ្យលោកលើកដុំដែកទម្ងន់ ៥០០ គីឡូក្រាម ។ យោងតាមវីដេអូឃ្លីបរយៈពេល ១ នាទីកន្លះខាងក្រោមនេះបានបង្ហាញឲ្យឃើញថាបុរសកម្លាំងយក្សខាងលើនៅតែអាចបន្តជាមួយដុំដែកទម្ងន់ ៥០០ គីឡូក្រាមដែលគ្មានអ្នកណាម្នាក់អាចធ្វើបាន បន្តែទោះជាយ៉ាងណាលោក The Beast ស្ទើរតែដាច់ខ្យល់ស្លាប់ភ្លាមៗនៅលើឆាកដោយសារតែទម្ងន់ដ៏ធ្ងន់របស់ដុំដែក ។ ដុំដែកដ៏ធ្ងន់បានធ្វើឲ្យសរសៃឈាមរបស់គេស្ទើរដាច់ ហើយមានឈាមហូច្រាលឡើងតាមច្រមុះទៀតផង ដែលអការៈនេះធ្វើឲ្យផ្អើលដល់ក្រុមការងារ ក៏ដូចជាអ្នកសម្របសម្រួលកម្មវិធី ។

បុរស​កម្លាំង​យក្ស​ម្នាក់​ស្ទើរ​ស្លាប់​ដោយសារ​ដុំ​ដែក​ទម្ងន់ ៥០០ គីឡូ (មាន​វីដេអូ​)​ ​

គួរបញ្ជាក់ដែរថា បន្ទាប់ពីរួចផុតពីគ្រោះថ្នាក់ លោក The Beast បានប្រាប់សារព័ត៌មានថា ដែកដ៏ធ្ងន់នេះស្ទើរតែសម្លាប់លោកទៅហើយ ប៉ុន្តែទោះជាយ៉ាងណាលោកសប្បាយចិត្តព្រោះបញ្ចប់ការងារនេះបានជោគជ័យ ៕ (ប្រភព៖ ឌាលលីមែល) កុសល