នគរបាល​សណ្ដាប់ធ្នាប់​ ចុះ​អប់រំ​ផ្សព្វផ្សាយ​ពី​ហានិភ័យនៃ​ការ​លក់​សាំង និង​ចត​យានយន្ត​​លើ​ផ្លូវ​សាធារណៈ

នគរបាល​សណ្ដាប់ធ្នាប់​ ចុះ​អប់រំ​ផ្សព្វផ្សាយ​ពី​ហានិភ័យនៃ​ការ​លក់​សាំង និង​ចត​យានយន្ត​​លើ​ផ្លូវ​សាធារណៈ

ព្រះសីហនុ ​៖ លោក​ញាន សារឿន​ ប្រធាន​ការិយាល័យ​សណ្ដាប់ធ្នាប់​សាធារណៈ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ ចុះ​អប់រំ​ផ្សព្វផ្សាយ​ពី​ហានិភ័យ​ នៃ​ការ​លក់​សាំង​នៅ​តាម​ដង​ផ្លូវ​សាធារណៈ​នានា​ ក្នុង​ខេត្ត​ព្រះសីហនុ ​និង​តម្រូវ​ឲ្យ​ម្ចាស់​អាជីវកម្ម​ត្រូវ​មាន​បំពង់​ពន្លត់​អគ្គិភ័យ ​ដើម្បី​បង្ការ​នៅ​ពេល​មាន​ភ្លើង​ឆាបឆេះ​កើតឡើង ព្រមទាំង​ធ្វើការ​អប់រំ​ពី​របៀប​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ និង​បង្ការ​ទប់​ស្កាត់ ​កាល​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៦នេះ។

នៅ​ក្នុង​ឱកាស​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​ដង​ផ្លូវ​សាធារណៈ​សំខាន់ៗ ​ក្នុង​ក្រុងព្រះសីហនុ​លោក ញាន សារឿន បាន​ធ្វើ​ការអប់រំ ពន្យល់​ណែនាំ​ម្ចាស់​អាជីវកម្ម ដោយ​មិន​អនុញ្ញាត​ឲ្យ​យក​ដី​ចំណី​ផ្លូវ​សាធារណៈ​ប្រកប​ធ្វើ​អាជីវកម្ម​ជាដាច់ខាត។ ចំពោះ​បញ្ហា​ហាង​ និង​ភោជនីយដ្ឋាន​គ្រប់​ប្រភេទ​ ត្រូវមាន​អ្នក​រៀបចំ​ចំណត​ឡាន​សម្រាប់​ភ្ញៀវ​ចូល ចេញ ចៀសវាង​ការ​បង្ក​ការ​កក​ស្ទុះ​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ព្រោះ​ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​ទេសចរណ៍ ត្រូវមាន​សោភណភាព បរិស្ថាន និង​សន្តិសុខ​សណ្ដាប់ធ្នាប់ សាធារណៈ​ឲ្យ​បានល្អ​ប្រសើរ​ឡើង​ថែមទៀត។

លោក​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​ជា​បន្តមន្ត្រី​នគរបាល​នឹង​ចុះ​ធ្វើ​ការអប់រំ ផ្សព្វផ្សាយ​ដល់​ម្ចាស់​អាជីវកម្ម​នានា និង​អ្នកលក់​សាំង​ដប និង​អ្នក​លក់ដុំ លក់រាយ​នៅតាម​ដងផ្លូវ ត្រូវ​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​ធានា​ការ​រស់នៅ​ស្អាត សណ្ដាប់ធ្នាប់​ល្អ និង​បរិស្ថាន​ល្អ៕