ក្មេង​និង​យុវជន​រង​ការ​វាយ​ដុំ​បន្ទាប់ពី​មាន​ការ​រត់​គេច​ពី​មណ្ឌល​ឃុំ​ខ្លួន

តែប៉ុន្មានសប្តាហ៍បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់អាជ្ញាធរក្រុងភ្នំពេញឲ្យកែលម្អមណ្ឌលឃុំខ្លួនព្រៃស្ពឺដ៏មានឈ្មោះអសោចឬបិទទ្វារចោលតែម្តងទៅនោះ ក្មេងជំទង់ម្នាក់និងយុវជនម្នាក់ត្រូវបានសន្តិសុខវាយដុំ នៅពេលដែលពួកគេបានរត់គេចចេញពីមណ្ឌលនេះកាលពីចុងសប្តាហ៍។ យោងតាមលោក សាយ ចំរើន មន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលបានសម្ភាសអ្នកទាំងពីរឲ្យដឹងថា កុមារា ចក់ សំណាង អាយុ១៣ឆ្នាំ និង យ៉ែម សុខឃិន អាយុ២២ឆ្នាំ ត្រូវបានចាប់ខ្លួនព្រោះដេកតាមទីសាធារណៈ ហើយត្រូវបាននាំខ្លួនដោយឡែកពីគ្នាទៅមណ្ឌលនេះក្នុងខណ្ឌពោធិ៍សែនជ័យ ជាច្រើនខែមកហើយ។ លោក ចំរើន បាននិយាយថា ធុញទ្រាន់នឹងរបបអាហារតិចតួចនិងការធ្វើបាបលើរាងកាយ អ្នកទាំងពីរបានរត់គេចខ្លួនតាមខ្លោងទ្វារមុខជាមួយអ្នកជាប់ឃុំ១៦នាក់ផ្សេងទៀតកាលពីព្រឹកថ្ងៃអាទិត្យ។ លោកបាននិយាយថា “នៅពេលនោះ គ្រួសារមួយចំនួនបានមកសួរសុខទុក្ខ”បងប្អូននៅក្នុងមណ្ឌលព្រៃស្ពឺ។ លោកបានពន្យល់ថា ខណៈដែលសន្តិសុខមិនបានចាក់សោទ្វារបន្ទាប់ពីឲ្យសាច់ញាតិចូល អ្នកជាប់ឃុំបានរុញច្រានគាត់និងរត់ចែកផ្លូវគ្នាយ៉ាងលឿន។ យោងតាមអ្នកភូមិម្នាក់នៅតំបន់នោះដែលសុំមិនប្រាប់ឈ្មោះព្រោះខ្លាចមានការសងសឹងឲ្យដឹងថា សំណាង និង សុខឃិន បានរត់កាត់ភូមិព្រៃកំបុតនៅក្បែរនោះដោយមានសន្តិសុខបួនប្រាំនាក់ដេញតាមពីក្រោយ។ ស្ត្រីនោះបាននិយាយអំពីលោក សុខឃិន ថា “ខ្ញុំបានឃើញសន្តិសុខម្នាក់ប្រើដំបងឈើវាយជើងទាំងពីររបស់បុរសនោះ”។ អ្នកស្រីបាននិយាយថា អ្នកស្រីក៏បានឃើញសន្តិសុខម្នាក់បោចសក់ក្បាលរបស់សំណាងដែរ ហើយក្រោយមកបានសង្កេតឃើញរង្វះដាច់លើក្បាលរបស់ក្មេងប្រុសនោះ។ អ្នកស្រីបាននិយាយថា នៅពេលក្រុមអ្នកភូមិបានជួយអន្តរាគមន៍និងទាញអ្នកយាមទាំងនោះចេញពីអ្នកទាំងពីរ អ្នកយាមលែងតាមចាប់និងបានត្រឡប់ទៅព្រៃស្ពឺវិញ។ យោងតាមលោក […]

The post ក្មេង​និង​យុវជន​រង​ការ​វាយ​ដុំ​បន្ទាប់ពី​មាន​ការ​រត់​គេច​ពី​មណ្ឌល​ឃុំ​ខ្លួន appeared first on The Cambodia Daily.