កូន​ខ្មែរ​មួយ​រូប​នាំ​យក​ទង់​ជាតិ​កម្ពុជា​ទៅ​​ដល់​កំពូល​ភ្នំ Fuji ប្រទេស​ជប៉ុន

ក្នុងនាមជាកូនខ្មែរបើទោះបីជាទៅដល់ទីណាតែងតែនាំយកនូវអត្តសញ្ញាណរបស់ជាតិខ្លួនបង្ហាញជនជាតិដទៃជានិច្ច ជាក់ស្ដែងយុវជនម្នាក់ដែលមានឈ្មោះថា ហេង ភក្តី (Pheakdey Heng) ទើបតែបង្ហោះរូបភាពមួយសន្លឹកដែលបង្ហាញពីការនាំយកទង់ជាតិរបស់កម្ពុជាទៅដល់លើកំពូលភ្នំ Fuji របស់ប្រទេសជប៉ុន ដែលវាកម្រនឹងមានជនជាតិខ្មែរណាទៅដល់ណាស់។

បើតាមការឲ្យដឹងពីមិត្តភ័ក្ដិដែលមិនបញ្ចេញឈ្មោះម្នាក់របស់យុវជនរូបនោះបានឲ្យដឹងថា ភក្ដី គឺជាកងទាហានរបស់កម្ពុជា ដែលបានទៅបន្តការសិក្សានៅប្រទេសជប៉ុន ៕

ប្រភព ៖

  • កូន​ខ្មែរ​មួយ​រូប​នាំ​យក​ទង់​ជាតិ​កម្ពុជា​ទៅ​​ដល់​កំពូល​ភ្នំ Fuji ប្រទេស​ជប៉ុន已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/12  Category:ចំនេះដឹង
Tags: