វីដេអូ​មួយ​នេះ​កំពុង​ត្រូវ​បាន​អ្នក​គាំទ្រ​បាល់​ទាត់​ជុំវិញ​ពិភព​ចែក​រំលែក​ត​គ្នា​

កាលពីថ្ងៃអាទិត្យក្រុមជម្រើសជាតិបារាំងដែលជាម្ចាស់ផ្ទះបានបាត់បង់ឱកាសក្លាយជាជើងឯក Euro ២០១៦ ក្រោយបរាជ័យដោយលទ្ធផល០ទល់នឹង១ក្រោមដៃព័រទុយហ្គាល់ ។ យ៉ាងណាលទ្ធផលនេះបានធ្វើអ្នកគាំទ្រជាច្រើនរបស់ក្រុមជម្រើសជាតិបារាំងមានការសោកសៅជាខ្លាំងជាពិសេសគឺនៅនៅក្នុងទីក្រុងប៉ារីសផ្ទាល់តែម្ដង ។

ដោយឡែកវីដេអូមួយដែលថតអំឡុងពេលអ្នកគាំទ្របារាំងម្នាក់កំពុងស្រក់ទឹកភ្នែកយ៉ាងខ្លាំងស្រាប់តែមានក្មេងម្នាក់ដែលពាក់អាវគាំទ្រព័រទុយបានដើរទៅកាន់បុរសនោះហើយបានចាប់ដៃនឹងផ្ដល់ការលោងលោមទៅដល់បុរសរូបនោះទោះពួកគេគាំទ្រក្រុមផ្សេងគ្នាក៏ដោយ ។

យ៉ាងណាក្រោយពីវីដេអូនេះបានបង្ហោះលើអ៊ីនធឺណេតវាទទួលបានការទស្សនាជាច្រើនហើយវាក៏ត្រូវបានចែករំលែកតៗគ្នាផងដែរ ខណៈអ្នកលេងបណ្ដាញសង្គមមួយចំនួនបានលើកឡើងថាទោះជាអ្នកគាំទ្រក្រុមផ្សេងៗគ្នាក៏ដោយប៉ុន្តែអ្នកគួរផ្ដល់ការលោងលោមនឹងក្ដីស្រលាញ់ដល់គ្នាទៅវិញទៅមកទើបជាការល្អ ព្រោះអ្នកសុទ្ធតែស្រលាញ់បាល់ទាត់ដូចគ្នា ( We are a football fan ) ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • វីដេអូ​មួយ​នេះ​កំពុង​ត្រូវ​បាន​អ្នក​គាំទ្រ​បាល់​ទាត់​ជុំវិញ​ពិភព​ចែក​រំលែក​ត​គ្នា​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/12  Category:កីឡា
Tags: