សិល្បករ​ខ្មែរ​និយាយ​ទាំង​រឿង​អាជីព ទាំង​ជីវិត​ឯកជន​តាម PNN

សិល្បករ​ខ្មែរ​គ្រប់​ទម្រង់​សុទ្ធ​តែ​ធ្លាប់​បាន​និយាយ​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ពី​ស្ថានភាព​អាជីព ជោគជ័យ ឧបសគ្គ ជីវភាព បញ្ហា​ចម្រូងចម្រាស​ និង​ជីវិត​ឯកជន​តាម​រយៈ​ស្ថានីយ​ទូរទស្សន៍ ភីអិនអិន (PNN)។

 

ក្រោយ​ដំណើរ​ការ​ផ្សាយ​ជា​ផ្លូវការ​បាន​ ១ ឆ្នាំ​ពេញ​ គឺ​ចាប់​តាំង​ពី​ថ្ងៃ​ទី១១-កក្កដា-២០១៥ មក ភីអិនអិន ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​ការ​រាយការណ៍​ពី​ព្រឹត្តិការណ៍​សិល្បៈ និង​ជោគជ័យ​ធំៗ​របស់​សិល្បករ​ខ្មែរ ក្នុង​នោះ​ភីអិនអិន ក៏​ត្រូវ​បាន​សិល្បករ​ចាត់​ទុក​ជា​ស្ថាប័ន​ឯករាជ្យ​ដែល​ផ្សាយ​ព័ត៌មាន​សិល្បៈ​ប្រកប​ដោយ​វិជ្ជាជីវៈ។

 

កត្តា​ទាំង​នេះ​ហើយ ដែល​បាន​ផ្ដល់​ទំនុក​ចិត្ត​ដល់​អ្នក​ទស្សនា​រាល់​ព័ត៌មាន​ដែល​ភីអិនអិន ផ្សាយ​ចេញ​ជុំវិញ​រឿងរ៉ាវ​ក្នុង​ឧស្សាហកម្ម​កម្សាន្ត​នៅ​កម្ពុជា រាប់​បញ្ចូល​ទាំង​រឿង​ជីវិត​ឯកជន​របស់​តារា និង​បុគ្គល​ល្បីៗ​ក្នុង​វិស័យ​នេះ​ផង​ដែរ។ សិល្បករ និង​បុគ្គល​ពាក់ព័ន្ធ​តែង​មាន​ទំនុក​ចិត្ត​ក្នុង​ការ​លាត​ត្រដាង​ពី​ជីវិត​សិល្បៈ និង​ជីវិត​ឯកជន​តាម​រយៈ​កម្មវិធី​ព័ត៌មាន​សិល្បៈ​របស់​ភីអិនអិន។

 

សិល្បករ​ខ្មែរ​និយាយ​ទាំង​រឿង​អាជីព ទាំង​ជីវិត​ឯកជន​តាម PNN

 

ទូរ​ទស្សនិកជន​ក៏​បាន​ទស្សនា​ព្រឹត្តិការណ៍​សិល្បៈ និង​ការ​បង្ហាញ​ម៉ូដ​ធំៗ តំបន់​ទេសចរណ៍​ជាច្រើន​នៅ​កម្ពុជា​តាម​រយៈ​កម្មវិធី​ព័ត៌មាន​កម្សាន្ត​របស់​ភីអិនអិន ដែល​មាន​ផ្សាយ​ជូន​ទស្សនា​នៅ​ក្នុង​កម្មវិធី​ព័ត៌មាន «កម្ពុជា​ល្ងាច​នេះ» រៀងរាល់​ថ្ងៃ​ចន្ទ ដល់​សុក្រ វេលា​ម៉ោង​ ៧ ដល់​ ៨ ​យប់ និង​នៅ​រៀងរាល់​ថ្ងៃ​សៅរ៍ ​វេលា​ម៉ោង​១១ ដល់​១១:៣០ នាទី​ថ្ងៃ​ត្រង់។

 

លើស​ពី​ការ​រាយការណ៍ និង​ផ្សាយ​ជូន​ព័ត៌មាន​នៅ​ក្នុង​ឧស្សាហកម្ម​នេះ ភីអិនអិន បាន​រួម​ចំណែក​បំផុស និង​ជំរុញ​វិស័យ​សិល្បៈ​ដោយ​បាន​បង្កើត​កម្មវិធី​កំពូល​តារា ឬ Super Star រហូត​ស្វែង​រក​ឃើញ​ជយលាភី​ដែល​មាន​ទេពកោសល្យ​សិល្បៈ ហើយ​បច្ចុប្បន្ន​តាម​រយៈ​កម្មវិធី​នេះ ម្ចាស់​ជយលាភី​កំពុង​ពង្រឹង​អាជីព​របស់​ខ្លួន​លើ​វិថី​សិល្បៈ។

 

ដោយ​ឈរ​លើ​គោលការណ៍​ពង្រឹង និង​ជំរុញ​ការ​ផលិត​នៅ​ក្នុង​ស្រុក និង​ស្រប​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​ព័ត៌មាន​ដែល​តម្រូវ​ឲ្យ​គ្រប់​ស្ថានីយ​ចាក់​ផ្សាយ​តែ​ភាពយន្ត និង​កម្មវិធី​ផលិត​ក្នុងស្រុក​នៅ​ក្នុង​ម៉ោង​មាស​ផង​នោះ ភីអិនអិន បាន​ឈាន​មុខ​គេ​ក្នុង​ការ​ផលិត​កម្មវិធី​កម្សាន្ត និង​ជីវិត​ពិត ដែល​មាន​រហូតដល់​ទៅ​១៥​កម្មវិធី​កំពុង​ចាក់​ផ្សាយ​ជូន​ទស្សនា​ជា​រៀងរាល់​ថ្ងៃ។

 

ស្ថានីយ​ទូរទស្សន៍​ថ្មី និង​ទំនើប​បំផុត​នៅ​កម្ពុជា​នេះ ក៏​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ផលិត​ភាព​យន្ត និង​ភាព​យន្ត​ភាគ​ទូរទស្សន៍ ដោយ​បាន​ផ្ដល់​ទុន​ផលិត​យ៉ាង​សន្ធឹកសន្ធាប់​ដល់​ផលិតករ​ខ្មែរ ដើម្បី​លើក​កម្ពស់​គុណភាព​ភាព​យន្ត​ខ្មែរ និង​បំពេញ​តម្រូវ​ការ​កម្សាន្ត​របស់​ពលរដ្ឋ​កម្ពុជា។ ខ្សែ​ភាព​យន្ត​ភាគ​ខ្មែរ​ដំបូង​នឹង​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន ​នៅ​ដើម​ខែ​កញ្ញា ខាង​មុខ​នេះ។

 

ទូរ​ទស្សនិកជន​អាច​តាម​ដាន​ព័ត៌មាន​សិល្បៈ និង​កម្សាន្ត​របស់​ភីអិនអិន​តាម​ផេក​ហ្វេសប៊ុក www.facebook.com/PNN-Entertainment-News ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម