ទីស្ដីការ​គណៈរដ្ឋមន្ត្រី ជ្រើសរើស​មន្ត្រី​ក្របខណ្ឌ​ថ្មី ៧៣​នាក់ ​​

ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ មាន​ការ​ប្រឡង​ជ្រើស​រើស​មន្ត្រី​ក្របខណ្ឌ​ថ្មី (ក្របខ័ណ្ឌ “ក”) ចំនួន​៧៣​នាក់​។

 

ទីស្ដីការ​គណៈរដ្ឋមន្ត្រី ជ្រើសរើស​មន្ត្រី​ក្របខណ្ឌ​ថ្មី ៧៣​នាក់ ​​

 

លក្ខខណ្ឌ​ជ្រើស​រើស៖ ​
១. ត្រូវ​មាន​សញ្ជាតិ​ខ្មែរ
២. ត្រូវ​មាន​អាយុ​តិច​ជាង​៣០​ឆ្នាំ​ ចំពោះ​និស្សិត​ និង​អាយុ​តិច​ជាង​៤៥ឆ្នាំ​ សម្រាប់​មន្ត្រី​រាជការ
៣. ត្រូវ​មាន​សញ្ញាប័ត្រ​បរិញ្ញាបត្រ​ ឬ​សញ្ញាប័ត្រ​សមមូល​ឡើង​ទៅ

 

ជំនាញ​ឯកទេស​ដែល​ត្រូវ​រើស៖
១. នីតិសាស្ត្រ​ និង​រដ្ឋបាល​សាធារណៈ (៣៨ នាក់)
២. សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ និង​គណនេយ្យ (១៥ នាក់)
៣. ទំនាក់ទំនង​អន្តរជាតិ (១០នាក់)
៤. ព័ត៌មានវិទ្យា (១០នាក់)

 

កាលបរិច្ឆេទ​ និង​មណ្ឌល​ប្រឡង៖ ​
ចំពោះ​កាលបរិច្ឆេទ​ប្រឡង និង​មណ្ឌល​ប្រឡង​ នឹង​ជូន​ដំណឹង​នៅ​ពេល​ក្រោយ​។

 

សម្រាប់​បេក្ខជន​ដែល​មាន​បំណង​ប្រឡង​ សូម​មក​ដាក់​ពាក្យ​នៅ
នាយកដ្ឋាន​បុគ្គលិក នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី (អាគារ​ថ្មី​ ជាន់​ទី​៤ តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​) រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់ ​ថ្ងៃ​ទី​ ២៦ ខែ​សីហា ឆ្នាំ ២០១៦ វេលា​ម៉ោង​៥ល្ងាច។

 

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទូរស័ព្ទ​ទៅ​កាន់​លេខ៖ ០២៣ ២១២ ៣៤១។

 

ទីស្ដីការ​គណៈរដ្ឋមន្ត្រី ជ្រើសរើស​មន្ត្រី​ក្របខណ្ឌ​ថ្មី ៧៣​នាក់ ​​

 

អត្ថបទ៖ នួន ចាន់លីហួត