​​ចោរ​​លួច​​ដក​លុយ​​​​ជាង​២​​លាន​ដុល្លារ​ ពី​​​ទូ​​ATM ​របស់​ធនាគារ​តៃវ៉ាន់

​​ចោរ​មួយ​ក្រុម​​​​​បាន​​លួច​​​ដក​លុយ​​​​​​​​ចំនួន​​ ២,១៧លាន​ដុល្លារ​អាមេរិក ​​​​ពី​​ទូ ATM របស់​​​ធនាគារ​​តៃវ៉ាន់​ First Bank ​​​​​នៅ​ថ្ងៃ​ទី​ ៩​និង​​ទី​១០​កក្កដា។ នេះ​បើ​​​​​​តាម​ភ្នាក់​ងារ​​ព័ត៌មាន​​តៃវ៉ាន់​ Central News Agency ចេញ​ផ្សាយ​ថ្ងៃ​នេះ​។

 

​​ចោរ​​លួច​​ដក​លុយ​​​​ជាង​២​​លាន​ដុល្លារ​ ពី​​​ទូ​​ATM ​របស់​ធនាគារ​តៃវ៉ាន់

 

ខាង​ធនាគារ​​​​និយាយ​ថា​ លុយ​​​​​ទាំង​នេះ​​ត្រូវ​បាន​លួច​ដក​​​ដោយ​ប្រើ​ប្រាស់​​កម្មវិធី​​ពិសេស​មួយ ​​​ដែល​អាច​ដក​​​​ពី​​ក្នុង​​​​​​​​​​ទូ​​ ATM ចំនួន​​​២៤​ នៅ ​​​​​២០សាខា​ ​ក្នុង​ទីក្រុង​តៃប៉ិ​​ និង​ទីក្រុង​តៃជុង។

 

បើ​យោង​​ទៅ​តាម​​​សារព័ត៌មាន​​ក្នុង​ស្រុក​​​ផ្សាយ​ថា ​​មនុស្ស​ចំនួន​​ ៣​​នាក់​បាន​ពាក់​ព័ន្ធ ​ដោយ​ ២​នាក់​​បាន​ចាក​ចេញ​ពី​កោះ​តៃវ៉ាន់​ នៅ​ថ្ងៃ ១១​កក្កដា​​ម្សិលមិញ។​ ចំណែក​ប៉ូលិស​​​បាន​អះអាង​ថា​ ​​​​​បទល្មើស​​នេះ​​​​ជា​​សកម្មភាព​​របស់​​​​​​ជនជាតិ​រុស្ស៊ី​​ម្នាក់​ ហើយ​ ២នាក់​ទៀត​​មិន​​ទាន់​កំណត់​​អត្តសញ្ញាណ​បាន​​​ ​កំពុង​​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត។

 

​​​​សកម្មភាព​​លួច​​​របស់​​ជន​សង្ស័យ​​ ត្រូវ​បាន​កាមេរ៉ា​សុវត្ថិភាព​​​ចាប់​បាន​។​​ ​ហេតុការណ៍​​នេះ​​ ​​ទើប​ត្រូវ​បាន​គេ​ភ្ញាក់​ផ្អើល​​​នៅ​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​​ ​ពេល​​បុគ្គលិក​​​ត្រលប់​ចូល​ធ្វើ​ការ​វិញ​​​តាម​សាខា​នីមួយ​ៗ​ រួច​រក​ឃើញ​​ភាព​មិន​ប្រក្រតី​ជា​ច្រើន​​។ ​​​​បើ​យោង​ទៅ​តាម​ China Post ​​​ដើម្បី​​​​ការពារ​​ការ​ខាតបង់​​​​បន្ថែម​ទៀត​ ​First Bank បាន​​បិទ​ដំណើរ​ការ​​​ប្រតិបត្តិការ​​ទូ​ ATM ៣០០​ បណ្ដោះ​អាសន្ន ក្នុង​ចំណោម​ ៧៦៨​​​​កន្លែង ​​នៅ​ទូទាំង​ប្រទេស។

 

ចំណែក​​​​អនុប្រធាន​​​ធនាគារ​​​​លោក​ Yeh Chung-huei និយាយ​ថា​​​ ការ​លួច​ដក​នេះ​​​​​ជន​ល្មើស​មិន​បាន​​​ប្រើ​​គណនី​​​​​​​អ្នក​ណា​ម្នាក់​ទេ ដូច​ច្នេះ​​អតិថិជន​​​មិន​​​បាន​បាត់បង់​ទេ ​តែ​​ជា​ខាត​បង​របស់​ធនាគារ​ផ្ទាល់៕

 

​​ចោរ​​លួច​​ដក​លុយ​​​​ជាង​២​​លាន​ដុល្លារ​ ពី​​​ទូ​​ATM ​របស់​ធនាគារ​តៃវ៉ាន់

 

ចុចអាន៖ ចោរ​និយម​ប្រើ​វិធី​​​បី​​​ធំៗ​​លួច​​ប្រាក់​ធនាគារ មិន​​​បាច់​​​កាត​ ATM ​​​របស់​​អ្នក

ចុចអាន៖ ម៉ាស៊ីន ATM កើត​ឡើង​តាំង​ពី​ពេល​ណា​ ប្រិយមិត្ត​ដឹង​ទេ?

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Channelnewsasia