ប្លែក​​​មិន​​​ធ្លា​ប់​ឃើញ! នារី​​​ម្នាក់​​​បង្កើត​​​សម្លៀក​​​បំពាក់​​​ច្នៃ​​​ពី​​សរសៃ​​​សក់​​​មនុស្ស

(បរទេស)៖ នាង Sarah Louise Bryan មានអតីតជាជាងតុបតែងសម្រស់ម្នាក់ដែលពេលនេះ នាងបានធ្វើការអំពាវនាវនៅលើបណ្តាញសង្គម សុំឲ្យមនុស្សទាំងឡាយ ជួយផ្តល់សំណុំសរសៃសក់ពីធម្មជាតិរបស់ពួកគេ ដើម្បីឲ្យនាងអាចយកវាមកច្នៃ ធ្វើជាសម្លៀកបំពាក់បានដែលគ្មាននរណាស្មានដល់ឡើយថា វាមើលទៅប្លែកដល់កម្រិតណានោះទេ។

គួរឲ្យសរសើរមែន ព្រោះការស្នើសុំរបស់នាងមិនអត់ប្រយោជន៍ទេ គឺមានមនុស្សជាច្រើនបានផ្តល់សំណុំសរសៃសក់របស់ពួកគេដល់ Sarah ដើម្បីសម្រេចបំណងរបស់នាង ហើយនេះក៏មិនមែនជាលើកដំបូងទេ ដែលនាង Sarah ចង់បង្កើតអ្វីដែលប្លែក ហើយទង្វើរបស់នាងត្រូវបានក្រុមគ្រួសារ និងមិត្តភក្តិគាំទ្រផងដែរ ព្រោះតែនាងចេះបង្កើតគំនិត ច្នៃប្រឌិតខ្ពស់ដោយយកសរសៃសក់មនុស្សមកធ្វើជាអាវក្នុង និងសំពត់ស្លៀកពាក់មើលទៅប្លែកម្យ៉ាង ព្រោះជាម៉ូដដ៏កម្រ៕

ប្លែក​​​មិន​​​ធ្លា​ប់​ឃើញ! នារី​​​ម្នាក់​​​បង្កើត​​​សម្លៀក​​​បំពាក់​​​ច្នៃ​​​ពី​​សរសៃ​​​សក់​​​មនុស្ស

ប្រភព៖ khmertalking

  • ប្លែក​​​មិន​​​ធ្លា​ប់​ឃើញ! នារី​​​ម្នាក់​​​បង្កើត​​​សម្លៀក​​​បំពាក់​​​ច្នៃ​​​ពី​​សរសៃ​​​សក់​​​មនុស្ស已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/12  Category:ជីវិតនិងសង្គម
Tags: