ប្រធានាធិបតី​បារាំង​ អញ្ជើញ​កីឡាករ​ទាំង​អស់ ញាំ​អាហារ​ថ្ងៃ​ត្រង់

ប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូឡង់ បានអនុញ្ញាតឲ្យកីឡាករក្រុមជម្រើសជាតិបារាំងទាំងអស់ ចូលជួបដើម្បីសំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់រួមគ្នាមួយ នៅវិមាន Elysee Palace ទីក្រុងប៉ារីស កាលពីថ្ងៃច័ន្ទម្សិលមិញ បន្ទាប់ពីខកចិត្តមិនបានលើកពាន Euro 2016 ក្រោយចាញ់ព័រទុយហ្គាល់ ១-០ នៅវគ្គផ្ដាច់ព្រ័ត្រ កាលយប់ថ្ងៃអាទិត្យ។

ប្រធានាធិបតី​បារាំង​ អញ្ជើញ​កីឡាករ​ទាំង​អស់ ញាំ​អាហារ​ថ្ងៃ​ត្រង់ប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូឡង់ (កណ្តាល, ពាក់វែនតា)

ក្រុមរបស់លោក Didier Deschamps ដែលរំពឹងថា នឹងអាចលើកពាន Euro ជាលើកទី៣ ក្នុងទឹកដីខ្លួនឯង បែរជាខកបំណង ដោយសារតែបរាជ័យ ក្រោមថ្វីជើងខ្សែប្រយុទ្ធ Eder ដែលស៊ុតឲ្យព័រទុយហ្គាល់ឈ្នះនៅនាទី១០៩។ យ៉ាងណាក្ដី លោកប្រធានាធិបតី ហ្វ្រង់ស័រ ហូឡង់ យល់ថាកីឡាករបារាំងទាំងអស់ ធ្វើបានល្អហើយ និងមិនចង់ឲ្យពួកគេសោកសៅទៀតនោះទេ ទើបលោកអញ្ជើញឲ្យចូលជួប ដើម្បីលើកទឹកចិត្ត។

ប្រធានាធិបតី​បារាំង​ អញ្ជើញ​កីឡាករ​ទាំង​អស់ ញាំ​អាហារ​ថ្ងៃ​ត្រង់

កីឡាករលេងល្អបំផុតនៅ Euro 2016 និងជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ Antoine Griezmann បានបង្ហាញស្នាមញញឹមឡើងវិញ ខណៈដែលខ្សែបម្រើ Dimitri Payet ដែលអ្នកគាំទ្រក្រុមព័រទុយហ្គាល់ជាច្រើនកំពុងខឹងខ្លាំងរឿងធ្វើឲ្យ Cristiano Ronaldo របួសនោះ ក៏ព្យាយាមបញ្ចេញទឹកមុខញញឹមខ្លះៗឡើងវិញផងដែរ៕

ប្រធានាធិបតី​បារាំង​ អញ្ជើញ​កីឡាករ​ទាំង​អស់ ញាំ​អាហារ​ថ្ងៃ​ត្រង់ ប្រធានាធិបតី​បារាំង​ អញ្ជើញ​កីឡាករ​ទាំង​អស់ ញាំ​អាហារ​ថ្ងៃ​ត្រង់ ប្រធានាធិបតី​បារាំង​ អញ្ជើញ​កីឡាករ​ទាំង​អស់ ញាំ​អាហារ​ថ្ងៃ​ត្រង់ ប្រធានាធិបតី​បារាំង​ អញ្ជើញ​កីឡាករ​ទាំង​អស់ ញាំ​អាហារ​ថ្ងៃ​ត្រង់ ប្រធានាធិបតី​បារាំង​ អញ្ជើញ​កីឡាករ​ទាំង​អស់ ញាំ​អាហារ​ថ្ងៃ​ត្រង់ ប្រធានាធិបតី​បារាំង​ អញ្ជើញ​កីឡាករ​ទាំង​អស់ ញាំ​អាហារ​ថ្ងៃ​ត្រង់ ប្រធានាធិបតី​បារាំង​ អញ្ជើញ​កីឡាករ​ទាំង​អស់ ញាំ​អាហារ​ថ្ងៃ​ត្រង់ ប្រធានាធិបតី​បារាំង​ អញ្ជើញ​កីឡាករ​ទាំង​អស់ ញាំ​អាហារ​ថ្ងៃ​ត្រង់ ប្រធានាធិបតី​បារាំង​ អញ្ជើញ​កីឡាករ​ទាំង​អស់ ញាំ​អាហារ​ថ្ងៃ​ត្រង់

ប្រភព៖ sabay

  • ប្រធានាធិបតី​បារាំង​ អញ្ជើញ​កីឡាករ​ទាំង​អស់ ញាំ​អាហារ​ថ្ងៃ​ត្រង់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/12  Category:ជីវិតនិងសង្គម
Tags: