​ព្រះអាទិត្យ​ពេល​មើល​ពី​ភព​ផ្សេង​មាន​រូប​រាង​បែប​ណា?

មានមតិមួយចំនួនបានងឿងឆ្ងល់ថាព្រះអាទិត្យមានរូបរាងបែបណា ប្រសិនបើមើលពីភពដទៃ? ដើម្បីបំបាត់ចម្ងល់នេះអ្នកជំនាញខាង Render ឈ្មោះ Ron Miller ដែលបានចំណាយពេលរាប់ឆ្នាំសិក្សាពីលំហអាកាសខាងក្រៅ បានបញ្ចេញរូបភាពនៃព្រះអាទិត្យពេលមើលពីភពទាំង ៨ ក្នុងប្រព័ន្ធព្រះអាទិត្យ។

@ ភពពុធ

​ព្រះអាទិត្យ​ពេល​មើល​ពី​ភព​ផ្សេង​មាន​រូប​រាង​បែប​ណា?

ភពពុធស្ថិតនៅកៀកនឹងព្រះអាទិត្យជាងគេដោយមានចម្ងាយប្រមាណ ៥៨ លានគីឡូម៉ែត្រប៉ុណ្ណោះ ហេតុនេះព្រះអាទិត្យមើលចេញពីភពពុធឃើញថាមានទំហំធំជាង ព្រះអាទិត្យលើផែនដីបីដង។

@ ភពសុក្រ

​ព្រះអាទិត្យ​ពេល​មើល​ពី​ភព​ផ្សេង​មាន​រូប​រាង​បែប​ណា?

បើមើលចេញពីសុក្រដែលស្ថិតនៅចម្ងាយ ប្រមាណ ១០៨ លានគីឡូម៉ែត្រពីព្រះអាទិត្យ គេសង្កេតឃើញព្រះអាទិត្យមិនអាចឃើញច្បាស់ឡើយ ដោយសារបាំងដោយពពកអាស៊ីតស៊ុលផួរិចក្រាស់ៗ។ បើទោះជាមើលឃើញក៏មានទំហំធំជាង ព្រះអាទិត្យមើលចេញពីផែនដី ចំនួនពីរដងដែរ។

@ ភពផែនដី

​ព្រះអាទិត្យ​ពេល​មើល​ពី​ភព​ផ្សេង​មាន​រូប​រាង​បែប​ណា?

ចម្ងាយរវាងព្រះអាទិត្យនិងផែនដីគឺប្រមាណ ១៥០ លាន គ.ម ដោយព្រះអាទិត្យគ្របដណ្ដប់ពាក់កណ្ដាលមេឃនៃផែនដី ហើយព្រះចន្ទគ្របដណ្ដប់ពាក់កណ្ដាលទៀត។ នេះជាហេតុដែលធ្វើឲ្យពេលព្រះចន្ទធ្វើដំណើរចន្លោះព្រះអាទិត្យ និង ផែនដី បង្កើតបានជាចន្ទគ្រាសដូចក្នុងរូបភាពបានបង្ហាញ។

@ ភពអង្គារ

​ព្រះអាទិត្យ​ពេល​មើល​ពី​ភព​ផ្សេង​មាន​រូប​រាង​បែប​ណា?

ព្រះអាទិត្យមើលចេញពីភពអង្គារមានទំហំតូចជាងលើផែនដី ដោយសារភពនេះមានចម្ងាយឆ្ងាយពីព្រះអាទិត្យដល់ទៅ ២២៨ លាន គ.ម។

@ ភពព្រហស្បតិ៍

​ព្រះអាទិត្យ​ពេល​មើល​ពី​ភព​ផ្សេង​មាន​រូប​រាង​បែប​ណា?

ខាងលើជាទិដ្ឋភាពព្រះអាទិត្យមើលចេញពីព្រះចន្ទមួយនៃភពព្រហស្បតិ៍ឈ្មោះថា Europa ដោយមើលទៅឃើញថាភពព្រហស្បតិ៍បម្រុងនឹងធ្វើដំណើរបាំងព្រះអាទិត្យ បង្កើតបានជារង្វង់ក្រហមជុំវិញភព។ បញ្ជាក់ថាភពព្រហស្បតិ៍មានចម្ងាយ ៧៧៩ លាន គ.ម ពីព្រះអាទិត្យ។

@ ភពសៅរ៍

​ព្រះអាទិត្យ​ពេល​មើល​ពី​ភព​ផ្សេង​មាន​រូប​រាង​បែប​ណា?

ពពកដែលសម្បូរដោយគ្រីស្តាល់ដូចទឹកកក និងសារធាតុហ្គាស នៃភពសៅរ៍ បានបង្កើតចេញជាបាតុភូតដ៏អស្ចារ្យមួយពេលប៉ះនឹងពន្លឺព្រះអាទិត្យ ប្រៀបដូចជាថ្ងៃបាំងឆត្រលើភពផែនដីយ៉ាងអ៊ីចឹង។ ត្បិតថាព្រះអាទិត្យហាក់ចុះថយពន្លឺនៅត្រឹមភពសៅរ៍ ប៉ុន្តែគេនៅតែមិនអាចមើលព្រះអាទិត្យនឹងភ្នែកទទេបាន។ គម្លាតរវាងភពសៅរ៍និងព្រះអាទិត្យគឺប្រមាណ ១៤២៩ លាន គ.ម។

@ ភពអ៊ុយរ៉ានុស

​ព្រះអាទិត្យ​ពេល​មើល​ពី​ភព​ផ្សេង​មាន​រូប​រាង​បែប​ណា?

ខាងលើជាពន្លឺព្រះអាទិត្យមើលចេញព្រះចន្ទមួយរបស់ភពអ៊ុយរ៉ានុសឈ្មោះថា Ariel។ គម្លាតដ៏ឆ្ងាយដល់ទៅ ២,៨៩ ពាន់លាន គ.ម រវាងព្រះអាទិត្យ និង អ៊ុយរ៉ានុស ធ្វើឲ្យពន្លឺព្រះអាទិត្យកាន់តែចុះខ្សោយទៅ។

@ ភពណិបទូន

​ព្រះអាទិត្យ​ពេល​មើល​ពី​ភព​ផ្សេង​មាន​រូប​រាង​បែប​ណា?

ព្រះអាទិត្យពេលមើលចេញពីព្រះចន្ទមួយរបស់ភពណិបទូនឈ្មោះថា Triton។ ណិបទូនមានចម្ងាយប្រមាណ ៤,៥ ពាន់លាន គ.ម ពីព្រះអាទិត្យ។ ពពកពោរពេញដោយធូលី និង ហ្គាសនៃ Triton បានបាំងរូបរាងព្រះអាទិត្យ មើលឃើញតែពន្លឺបន្តិចបន្តួច។

@ ភពភ្លូតុង

​ព្រះអាទិត្យ​ពេល​មើល​ពី​ភព​ផ្សេង​មាន​រូប​រាង​បែប​ណា?

ប្រភព៖ sabay

  • ​ព្រះអាទិត្យ​ពេល​មើល​ពី​ភព​ផ្សេង​មាន​រូប​រាង​បែប​ណា?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/12  Category:ជីវិតនិងសង្គម
Tags: