ខណៈនេះ ​សពលោក កែម ឡី ​បានត្រូវរំកិលលើកដាក់​ក្នុងមឈូសកញ្ចក់ហើយ

រាជធានីភ្នំពេញ ​៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងថា ​នៅវេលាម៉ោង៤និង៣៥នាទី​រសៀលថ្ងៃទី១២ កក្កដា ២០១៦នេះ ​សពលោកបណ្ឌិត កែម ឡី ​បានត្រូវក្រុមគ្រួសារសាច់ញាតិ​និងអ្នកចូលរួម​រំកិល​លើកដាក់ក្នុងមឈូសកញ្ចក់ហើយ។

សេចក្តីរាយការណ៍បានបន្តថា ​នៅរសៀលថ្ងៃអង្គារដដែលនេះ​ ប្រជាពលរដ្ឋ ​សង្គមស៊ីវិលនិង​អង្គទូតនានា​បានអញ្ជើញទៅចូលរួម​បុណ្យ ​និងគោរពវិញ្ញាណក្ខន្ឋលោកបណ្ឌិត​ កែម ឡី ​ច្រើនជាងកាលពីព្រឹកមិញ ៕