«ជួប សម្លាប់»​ ត្រូវតុលាការ​ចោទពីបទឃាតកម្ម​គិតទុកជាមុន

រាជធានីភ្នំពេញ ៖​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា ​ជនសង្ស័យដែលបាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី​ រហ័សនាម«ជួប សម្លាប់»នោះ ​បានត្រូវតំណាងអយ្យការ ​លោក លី សុផាន់ណា ​បញ្ចប់ការសាកសួរនិងបាន​ចោទប្រកាន់ពីបទ​«ឃាតកម្មគិតទុកជាមុន» ​តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ។

សេចក្តីរាយការណ៍បានបន្តថា ​នៅពេលនេះ «ជួប សម្លាប់» ​បានត្រូវបានបញ្ជូនទៅឃុំខ្លួន​បណ្តោះអាសន្ននៅស្នង​ការ​ដ្ឋាន​នគរបាល​រាជធានីភ្នំពេញ ​ហើយព្រឹកស្អែកនឹង​នំាមកសាលាដំបូងរាជធានីភ្នំពេញ​ជាថ្មីម្តងទៀត ៕