លោក អ៊ុំ សំអាន ថា​ការ​ស្លាប់​របស់​បណ្ឌិត កែម ឡី ដោយ​សារ​គាត់​ហ៊ាន​រិះ​គន់​រឿង​ព្រំដែន

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន ថា ការ​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី មក​ពី​គាត់​ហ៊ាន​រិះគន់​ពី​បញ្ហា​ព្រំដែន និង​ជំនួញ​ត្រកូល "ហ៊ុន" តាម​របាយការណ៍​របស់​អង្គការ​គ្លបល វីនេស (Global Witness)

លោក អ៊ុំ សំអាន ថ្លែង​ដូច្នេះ​នៅ​ពេល​លោក ត្រូវ​នាំ​ខ្លួន​មក​កាន់​សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី​១២ កក្កដា នេះ ជុំវិញ​បណ្ដឹង​មោឃភាព​នីតិវិធី​ឃុំ​ខ្លួន​លោក។

លោក អ៊ុំ សំអាន បន្ត​ថា ការ​ដែល​លោក​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ គឺ​មាន​សុវត្ថិភាព​ជាង​នៅ​ក្រៅ​ពន្ធនាគារ ដោយ​លោក​ថា បើ​នៅ​ក្រៅ​ពន្ធនាគារ​វិញ លោក​អាច​នឹង​ត្រូវ​មាន​គ្រោះ​ថ្នាក់​ដូច​លោក​បណ្ឌិត កែម ឡី ដូច្នេះ​ដែរ។

បន្ថែម​ពី​នេះ​លោក អ៊ុំ សំអាន លើក​ឡើង​ថា បច្ចុប្បន្ន​នេះ​អ្នក​ស្នេហា​ជាតិ អ្នក​ការពារ​ព្រំដែន​ជាប់​គុក ចំណែក​អ្នក​ដែល​កាត់​ដី​ឲ្យ​យួន បែរ​ជា​រួច​ខ្លួន និង​ក្លាយ​ជា​អ្នក​ស្នេហា​ជាតិ​ទៅ​វិញ​ជាដើម។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។