​ចាំង ហាំង ឡុង​៖ ​ស្ត្រី​គ្រប់លក្ខណ៍​ជន​ជាតិ​ចិន​ទាល់​តែ​មាន​៥​ចំណុច​នេះ ​ទើប​ប្ដី​មិន​ដើរ​ចោល​ផ្ទះ​

​ចាំង ហាំង ឡុង​៖ ​ស្ត្រី​គ្រប់លក្ខណ៍​ជន​ជាតិ​ចិន​ទាល់​តែ​មាន​៥​ចំណុច​នេះ ​ទើប​ប្ដី​មិន​ដើរ​ចោល​ផ្ទះ​

អប្បិយជំនឿ៖ ហោរាសាស្ត្រដ៏ល្បីឈ្មោះ លោកតាចិនសែ ចាំង ហាំង ឡុង បានទម្លាយអំពីអត្តចរិត នៃស្ត្រីគ្រប់លក្ខណ៍របស់ជនជាតិចិនថា មាន៥ចំណុចសំខាន់ៗ ដែលធ្វើឲ្យលោកប្តីមិនអាចដើរទៅញាំបាយក្រៅផ្ទះចោលប្រពន្ធកូន។ ក្នុងនោះថ្វីត្បិតថា ទាំង៥ចំណុចនេះ វាហាក់ដូចជាពុំគួរគប្បីក្នុងការប្រើប្រាស់ពាក្យសម្ដីបន្តិច ប៉ុន្តែស្ត្រីដែលមានគ្រួសាររួចហើយមិនគួរមើលរំលងឡើយ។
 
លក្ខណៈពិសេសរបស់ស្ត្រីគ្រប់លក្ខណ៍ជនជាតិចិន ៥ចំណុចនោះរួមមាន៖
  • មានសមត្ថភាព និងសុខភាពគ្រប់គ្រាន់ក្នុងការបំពេញសេចក្ដីត្រូវការលើគ្រែរបស់លោកប្តី
  • ចេះធ្វើម្ហូប ដ៏មានឱជារសសម្រាប់គាប់ចិត្តលោកប្តីជាប្រចាំ ទោះពេលណាក៏ដោយ
  • មានសមត្ថភាពក្នុងការមើលថែរក្សាកូន និងអប់រំកូនបានល្អ ព្រោះមានពេលនៅក្បែរកូនច្រើនជាងប្ដី
  • ចេះទទួលរាក់ទាក់ និងស្វាគមន៍ភ្ញៀវ ឬសាច់ញាតិខាងប្ដីបានល្អ
  • ជាស្ត្រីដែលមានសមត្ថភាពក្នុងការទំនាក់ទំនង ទោះក្នុងសង្គមបែបណាក៏អាចសម្របខ្លួនបាន
ក្នុងការទម្លាយនៅចំណុច ៥យ៉ាងអំពីលក្ខណៈរបស់ស្ត្រី ដើម្បីទាក់ទាញចិត្តប្តីមិនឲ្យចោលផ្ទះនេះដែរ ចិនសែរូបនេះ ក៏បានទម្លាយអំពីលក្ខណៈពិសេសខ្លះរបស់មនុស្សប្រុសផងដែរ ដែលស្ត្រីជាភរិយាគ្រប់រូបគួរយល់ដឹង ដើម្បីចងជើងលោកប្តីឲ្យជាប់ កុំឲ្យចេញក្រៅផ្ទះរួច។
លោកបានលើកឡើងដូច្នេះថា បើបុរសជាប្ដីរូបណាមានប្រជ្រុយនៅលើប្រដាប់ភេទពីកំណើត ស្ត្រីជាភរិយានោះ ចាំបាច់ត្រូវតែមានសុខភាពល្អ ទើបប្តីមិនទៅរកក្រៅ ហើយយកកូនមួយ ឬពីរបានហើយ ព្រោះមនុស្សប្រុស ច្រើនតែស្រឡាញ់កូនរកម៉ែ។ តែបើស្ត្រីជាភរិយារបស់បុរសប្រភេទនេះ ឧស្សាហ៍ឈឺ ជៀសមិនផុតពីប្តីទៅរកសេវាខាងក្រៅឡើយ ហើយថាមិនត្រូវអាចឆ្លងរោគដល់ប្រពន្ធកូនវិញទៀតផង។
មួយចំណុចទៀតលោកបានឲ្យដឹងថា មនុស្សប្រុសដែលមានក្រោមភ្នែកហើម ឬដក់ទឹកពីក្រោមភ្នែក គឺជាមនុស្សដែលអាចល្បីពីរយ៉ាង ទី១-គឺល្បីព្រោះមានប្រពន្ធច្រើនរាប់មិនអស់ ព្រោះបុរសដែលមានលក្ខណៈបែបនេះ គឺមានតណ្ហាក្រាសជាងបុរសធម្មតា ទី២-ល្បីដោយសារការងារ មានការឡើងតំណែងជាបន្តបន្ទាប់ផងដែរ។
ក្នុងនោះលោកបានទម្លាយឲ្យដឹងអំពីលក្ខណពិសេសរបស់ស្ត្រីដែរ គឺមនុស្សស្រីដែលមានប្រជ្រុយនៅក្នុងខ្លួន ចំកន្លែងសំខាន់ៗបី គឺចាត់ទុកថាល្អផុតលេខ ពេលមានកូនៗនោះ ក៏ជាមនុស្សដែលមានបញ្ញាឆ្លាតវៃលើសគេ ដោយលែកសម្រាប់ស្ត្រីដែលមានប្រជ្រុយនៅបីកន្លែងនោះ ក៏ជាមនុស្សថ្លៃថ្នូរ អាចជាថៅកែស្រី ឬលោកស្រី និងជំទាវផងដែរ។ ទី១-ប្រជ្រុយនៅបាតជើង ទី២-ប្រជ្រុយនៅជុំវិញសុដន់ ទី៣-ប្រជ្រុយនៅប្រដាប់ភេទ ប៉ុន្តែសម្រាប់ស្ត្រីដែលមានប្រជ្រុយក្រហមនៅប្រដាប់ភេទនោះ លុះត្រាតែប្តីនោះមានសុខភាពល្អណាស់ ទើបប្រពន្ធមិនផិតក្បត់។
សូមបញ្ជាក់ថា ចំពោះព័ត៌មានទាក់ទងនឹងអប្បិយជំនឿនេះ គេហទំព័រព័ត៌មាន Kqube.net គ្រាន់តែដកស្រង់ចំណុចមួយចំនួន ក្នុងកិច្ចសម្ភាសផ្ទាល់ជាមួយលោកគ្រូហោរាចិនសែ ចាំង ហាំង ឡុង កាលពីប្រធានបទលើកមុនតែប៉ុណ្ណោះ (វីដេអូហោរាចិនសែដ៏ល្បីបកស្រាយអំពីប្ដីប្រពន្ធគត់ឆ្នាំ និងការយកកូនមិនឲ្យជាន់ឆ្នាំឪពុកម្ដាយ) ដែលគេហទំព័រយើងបានចុះផ្សាយរួចមកហើយ។ សូមអរគុណចំពោះការចូលអាននៅលើផេក Kqube.net ជូនពរលោកអ្នកសំណាងល្អ និងមានសុភមង្គលគ្រប់ក្រុមគ្រួសារផងដែរ៕

ប្រភព៖ kqube

  • ​ចាំង ហាំង ឡុង​៖ ​ស្ត្រី​គ្រប់លក្ខណ៍​ជន​ជាតិ​ចិន​ទាល់​តែ​មាន​៥​ចំណុច​នេះ ​ទើប​ប្ដី​មិន​ដើរ​ចោល​ផ្ទះ​已关闭评论
  • 18 views
  • Hide Sidebar
    A+
Publish on:2016/07/12  Category:ចំនេះដឹង
Tags: