ស្តាប់​​ភ្លេង​​បណ្តើរ ហាត់​​ប្រាណ​​បណ្តើរ មាន​​ប្រយោជន៍​​អ្វី​​ខ្លះ?

ក្លឹបហាត់ប្រាណមួយចំនួនតែងតែមានចាក់តន្ត្រីកំដរអារម្មណ៍អតិថិជនដែលកំពុងហាត់ប្រាណ។ តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វី? ជាការពិត តាមការសិក្សាស្រាវជ្រាវមួយចំនួនធំបានបញ្ជាក់ថាមនុស្សម្នាដែលបានស្តាប់តន្ត្រីពេលហាត់ប្រាណហាក់ធ្វើចលនាបានល្អជាងធម្មតា។

ស្តាប់​​ភ្លេង​​បណ្តើរ ហាត់​​ប្រាណ​​បណ្តើរ មាន​​ប្រយោជន៍​​អ្វី​​ខ្លះ?

បើជាអ្នកហែលទឹក គេនឹងអាចហែលបានរហ័សជាមុន បើជាអ្នករត់ ច្បាស់ជារត់បានឆ្ងាយជាងមុន។ បើជាអ្នកធាក់កង់ ច្បាស់ជាធាក់បានយូរជាងមុន ហើយបើជាអ្នកលើកដុំដែក ក៏លើកបានច្រើនជាងមុន នៅពេលដែលពួកគេស្តាប់តន្ត្រី នេះបើយោងតាមរបាយការណ៍។ ខាងក្រោមនេះ គឺជាគុណសម្បត្តិប៉ុន្មានចំណុចនៃការស្តាប់តន្ត្រីបណ្តើរ ហាត់ប្រាណបណ្តើរ។

១. ជួយជម្រុញដល់ការហាត់ប្រាណ៖ ការស្ទង់មតិជាច្រើនបានបញ្ជាក់ថាមនុស្សដែលស្តាប់តន្ត្រីអាចជួយឱ្យប្រព័ន្ធរាងកាយធ្វើសកម្មភាព និងជម្រុញដល់ការហ្វឹកហាត់ឱ្យកាន់តែខ្លាំងក្លា។

២. ជួយឱ្យអ្នកភ្លេចការឈឺចាប់៖ ការហាត់ប្រាណដោយប្រើប្រាស់កម្លាំងខ្លាំងអាចធ្វើឱ្យរាងកាយមានការឈឺចាប់ ដូច្នេះ ការស្តាប់តន្ត្រីនឹងអាចជួយឱ្យអ្នកភ្លេចការឈឺចាប់បានមួយចំនួនដែរ។

៣. កាត់បន្ថយភាពនឿយហត់៖ វាអាចធ្វើឱ្យអ្នកភ្ញាក់ផ្អើលបន្តិចដែរដែលការស្តាប់តន្ត្រីបណ្តើរ ហាត់ប្រាណបណ្តើរអាចធ្វើឱ្យអ្នកមិនសូវជានឿយហត់ នេះបើយោងតាមហេតុផលមួយចំនួន។

៤. ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ៖ មនុស្សយើងភាគច្រើនសុទ្ធតែដឹងថាតន្ត្រីមួយចំនួនអាចជួយធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ។ អញ្ចឹង ពេលហាត់ប្រាណ លើករបស់ធ្ងន់ៗគួរតែស្តាប់តន្ត្រីកំដរអារម្មណ៍ផងដែរ៕

ប្រភព៖ mohameas

  • ស្តាប់​​ភ្លេង​​បណ្តើរ ហាត់​​ប្រាណ​​បណ្តើរ មាន​​ប្រយោជន៍​​អ្វី​​ខ្លះ?已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/07/12  Category:សុខភាព
Tags: