ស​ង្ឈ​កំហូច លួច​សេព​មេថុន​ជាមួយ​ស្រី​ស្នេហ៍​

6 Videos


ព្រះសង្ឃមួយអង្គបានលួចស្នាក់នៅក្នុងបន្ទប់ជួលសេពមេថុនជាមួយស្រីសេ្នហ៍អស់រយៈពេលជាងមួយឆ្នាំមកហើយទើបបែកការ ធ្វើឲ្យពុទ្ធបរិស័ទមានការរិះគន់យ៉ាងខ្លាំង ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនជាក់ស្តែង យកទៅផ្សឹកនៅវត្តជម្ពូវ័នតែម្ដង កាលពីល្ងាចថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

P9

ស​ង្ឈ​កំហូច លួច​សេព​មេថុន​ជាមួយ​ស្រី​ស្នេហ៍​

ព្រះសង្ឃបរាជិកមួយអង្គនេះ មានឈ្មោះ ជា សុខុម អាយុ ៣០ ឆ្នាំ បានបួស ជាព្រះសង្ឃនៅវត្តក្នុងភូមិទួលលាភ ស្រុកបាកាន ខេត្តពោធិ៍សាត់ ហើយបានមក ប្រព្រឹត្តខុសធម៌វិន័យព្រះពុទ្ធសាសនា យ៉ាងធ្ងន់ធ្ងរ ជាពិសេស គឺមានស្រីស្នេហ៍ ហើយសេពមេថុនជាមួយគ្នាក្នុងបន្ទប់ជួលរបស់ស្រីស្នេហ៍ដែលមានឈ្មោះ ស្រី ឌី ហៅ អាឌី អាយុ ៣០ ឆ្នាំ ស្នាក់នៅបន្ទប់ជួលខាងលើ ហើយព្រះសង្ឃអង្គនេះតែងតែនិមន្តចេញចូលវត្តជម្ពូវ័ន ។

ស​ង្ឈ​កំហូច លួច​សេព​មេថុន​ជាមួយ​ស្រី​ស្នេហ៍​

ករណីនេះមានការតាមដានអស់រយៈពេលជាង១ឆ្នាំទៅហើយ យូរៗគេ ឃើញព្រះសង្ឃអង្គនេះ ចេញចូលម្តង នៅបន្ទប់ជួលនារីនោះ ដោយមិននឹកស្មាន សោះថា លួចលាក់រស់នៅ ហើយរួមភេទជាមួយនឹងស្រីកំណាន់ យ៉ាងសប្បាយ នោះទេ ។

ស​ង្ឈ​កំហូច លួច​សេព​មេថុន​ជាមួយ​ស្រី​ស្នេហ៍​

ក្រោយពីមានរឿងអាស្រូវផ្លូវភេទរបស់ព្រះសង្ឃ អង្គនេះត្រូវបានបែកធ្លាយ អាជ្ញាធរ ភូមិ-សង្កាត់ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន ឃាត់ខ្លួនព្រះសង្ឃ និង ស្រីស្នេហ៍មកសួរនាំភ្លាមៗ ដោយមានការចូលរួមពីមន្ត្រីមន្ទីរធម្មការខណ្ឌ ព្រះចៅអធិការវត្តជម្ពូវ័ន បានទាក់ទងទៅព្រះចៅអធិការវត្តដែលព្រះសង្ឃអង្គនេះគង់នៅ ហើយក៏និមន្តមកផ្សឹកនៅវត្តជម្ពូវ័នតែម្ដង ៕

                                                                       សុថាត់