ផឹកស៊ី​ជាមួយគ្នា ខឹង​ប្រពន្ធ​មក​ផ្ទះ​យឺត វាយ​ប្រពន្ធ​រហូតដល់​ស្លាប់​

6 Videos


មានរឿងរ៉ាវអំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើង បណ្តាលឲ្យស្ត្រីជាប្រពន្ធត្រូវស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបុរសជាប្តីដេញវាយពីផ្ទះខ្លួនរហូតដល់ផ្ទះបងប្អូន ។ តុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៦ នៅភូមិ គុយ ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

P9

ផឹកស៊ី​ជាមួយគ្នា ខឹង​ប្រពន្ធ​មក​ផ្ទះ​យឺត វាយ​ប្រពន្ធ​រហូតដល់​ស្លាប់​

សមត្ថកិច្ចបានឲ្យដឹងថា ប្តីដែលជាជនដៃដល់មានឈ្មោះ សួង វុធ អាយុ ៤៥ ឆ្នាំ ចំណែកឯប្រពន្ធដែលជាជនរងគ្រោះមានឈ្មោះ បូ ភ័ណ្ឌ អាយុ ៤៧ ឆ្នាំ ទាំងពីរនាក់ប្តីប្រពន្ធ រស់នៅក្នុងភូមិគុយ ឃុំដា ស្រុកកំពង់លែង ។ នៅមុនពេលកើតហេតុ ២ នាក់ប្តីប្រពន្ធនេះបានផឹកស៊ីជាមួយគ្នារហូតដល់ស្រវឹង ប្តីបានប្រាប់ប្រពន្ធថា ប្រញាប់ទៅផ្ទះ ដាំបាយទឹកស៊ី ព្រោះប្រញាប់ទៅធ្វើការឲ្យគេ ។ ក្រោយពីប្រាប់ហើយ ប្តីបានដើរមកផ្ទះមុន ចំណែកឯប្រពន្ធមកតាមក្រោយ ហើយចូលទិញម្ហូបបែបយូរបន្តិច ។

ដោយប្តីមកដល់ផ្ទះមុនចាំប្រពន្ធបាត់ចាំបាត់មិនឃើញមក គឺយូរទៅៗ ក៏កើតខឹងក្តៅក្រហាយ ។ លុះដល់ប្រពន្ធមកដល់ផ្ទះ ក៏បង្កជម្លោះឈ្លោះប្រកែកគ្នាទៅ វិញទៅមក ឃើញដូចនេះប្រពន្ធទំនងជាខ្លាចប្តី ក៏រត់ទៅផ្ទះបងប្អូនក្បែរខាងឲ្យជួយ ។ នៅពេលដែលប្រពន្ធរត់គេច ប្តីក៏តាមពីក្រោយរួចចាប់បោចសក់ វាយមួយដៃចំកញ្ចឹងកបោកក្បាលទៅនឹងជ្រុងគ្រែ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ។

ផឹកស៊ី​ជាមួយគ្នា ខឹង​ប្រពន្ធ​មក​ផ្ទះ​យឺត វាយ​ប្រពន្ធ​រហូតដល់​ស្លាប់​

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅអន្តរាគមន៍ឃាត់ខ្លួនបុរសជាប្តីដែលជាជនដៃដល់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

                                                                             សុថាត់