ស្ទើរមិន​ជឿ យុវជន​វៀតណាម ​បំបាក់ ​យុវជន​​អូស្ដ្រាលី ៣-០ ពាន AFF U16

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​វៀតណាម​​អាយុ​ក្រោម​១៦​ឆ្នាំ​បាន​សងសឹក​ក្រុម​បាល់ទាត់​ក្រោម​អាយុ​១៦​ឆ្នាំ​របស់​អូស្ដ្រាលី​បាន​សម្រេច​ហើយ ដោយ​បាន​យក​ឈ្នះ​​ក្នុង​​លទ្ធផល ៣-០ ​អម្បាញ់មិញ​នេះ​ក្នុង​ពាន​រង្វាន់ AFF Smart U16 Championship 2016 ។ ការ​ប្រកួត​នៅ​តង់​ទី​១ យុវជន​វៀតណាម​ស៊ុត​បាន​២​គ្រាប់ និង​តង់​ទី​២​ស៊ុត​បាន​១​គ្រាប់​ទៀត ខណៈ​ក្រុម​យុវជ​អូស្ត្រាលី​ដែល​​អ្នក​គាំទ្រ​គ្នា​​គិត​​ថា នឹង​បង្ក​ព្យុះ​ភ្លៀង​ខ្លាំង​នោះ បែរ​​​ជា​មិន​អាច​ធ្វើ​អ្វី​បាន​លើ​ក្រុម​វៀតណាម។ ​

 

២​ប្រកួត​ដូច​គ្នា យុវជន​វៀតណាម​​រក​បាន​៦​ពិន្ទុ​​ពេញ​ពី​ការ​ប្រកួត​ឈ្នះ​ទាំង​២​ប្រកួត​ដោយ​ស៊ុត​ចូល​ទី​ដៃ​គូ​បាន​៦​គ្រាប់។ ចំណែក​ក្រុម​អូស្ត្រាលី​ទើប​​រក​បាន​១​ពិន្ទុ​ប៉ុណ្ណោះ បន្ទាប់​ពី​ស្មើ​មីយ៉ាន់ម៉ា ១-១​ កាល​ពី​ប្រកួត​លើក​ទី​១ និង​ប្រកួត​​លើក​ទី​ពីរ​ចាញ់​វៀតណាម៕

 

ស្ទើរមិន​ជឿ យុវជន​វៀតណាម ​បំបាក់ ​យុវជន​​អូស្ដ្រាលី ៣-០ ពាន AFF U16

U16 អូស្ដ្រាលី

 

ស្ទើរមិន​ជឿ យុវជន​វៀតណាម ​បំបាក់ ​យុវជន​​អូស្ដ្រាលី ៣-០ ពាន AFF U16

U16 វៀតណាម

 

អត្ថបទ៖ មុន្នី រម្យ