​​ចោរ​​លួច​​ដក​លុយ​​​​ជាង​២​​លាន​ដុល្លារ​ ពី​​​ទូ​​ATM ​របស់​ធនាគារ​តៃវ៉ាន់

ចោរមួយក្រុមបានលួចដកលុយចំនួន ២,១៧លានដុល្លារអាមេរិក ពីទូ ATM របស់ធនាគារតៃវ៉ាន់ First Bank នៅថ្ងៃទី ៩និងទី១០កក្កដា។ នេះបើតាមភ្នាក់ងារព័ត៌មានតៃវ៉ាន់ Central News Agency ចេញផ្សាយថ្ងៃនេះ។

​​ចោរ​​លួច​​ដក​លុយ​​​​ជាង​២​​លាន​ដុល្លារ​ ពី​​​ទូ​​ATM ​របស់​ធនាគារ​តៃវ៉ាន់

ខាងធនាគារនិយាយថា លុយទាំងនេះត្រូវបានលួចដកដោយប្រើប្រាស់កម្មវិធីពិសេសមួយ ដែលអាចដកពីក្នុងទូ ATM ចំនួន២៤ នៅ ២០សាខា ក្នុងទីក្រុងតៃប៉ិ និងទីក្រុងតៃជុង។

បើយោងទៅតាមសារព័ត៌មានក្នុងស្រុកផ្សាយថា មនុស្សចំនួន ៣នាក់បានពាក់ព័ន្ធ ដោយ ២នាក់បានចាកចេញពីកោះតៃវ៉ាន់ នៅថ្ងៃ ១១កក្កដាម្សិលមិញ។ ចំណែកប៉ូលិសបានអះអាងថា បទល្មើសនេះជាសកម្មភាពរបស់ជនជាតិរុស្ស៊ីម្នាក់ ហើយ ២នាក់ទៀតមិនទាន់កំណត់អត្តសញ្ញាណបាន កំពុងស្ថិតក្រោមការស៊ើបអង្កេត។

សកម្មភាពលួចរបស់ជនសង្ស័យ ត្រូវបានកាមេរ៉ាសុវត្ថិភាពចាប់បាន។ ហេតុការណ៍នេះ ទើបត្រូវបានគេភ្ញាក់ផ្អើលនៅថ្ងៃច័ន្ទម្សិលមិញ ពេលបុគ្គលិកត្រលប់ចូលធ្វើការវិញតាមសាខានីមួយៗ រួចរកឃើញភាពមិនប្រក្រតីជាច្រើន។ បើយោងទៅតាម China Post ដើម្បីការពារការខាតបង់បន្ថែមទៀត First Bank បានបិទដំណើរការប្រតិបត្តិការទូ ATM ៣០០ បណ្ដោះអាសន្ន ក្នុងចំណោម ៧៦៨កន្លែង នៅទូទាំងប្រទេស។

ចំណែកអនុប្រធានធនាគារលោក Yeh Chung-huei និយាយថា ការលួចដកនេះជនល្មើសមិនបានប្រើគណនីអ្នកណាម្នាក់ទេ ដូចច្នេះអតិថិជនមិនបានបាត់បង់ទេ តែជាខាតបងរបស់ធនាគារផ្ទាល់៕

​​ចោរ​​លួច​​ដក​លុយ​​​​ជាង​២​​លាន​ដុល្លារ​ ពី​​​ទូ​​ATM ​របស់​ធនាគារ​តៃវ៉ាន់

ប្រភព៖ sabay

  • ​​ចោរ​​លួច​​ដក​លុយ​​​​ជាង​២​​លាន​ដុល្លារ​ ពី​​​ទូ​​ATM ​របស់​ធនាគារ​តៃវ៉ាន់已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/12  Category:ជីវិតនិងសង្គម
Tags: