ពលរដ្ឋ​និង​សង្គម​ស៊ីវិល​នាំ​គ្នា​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​បណ្ឌិត កែម ឡី

មក​ទល់​នឹង​ល្ងាច​ថ្ងៃ​ទី​១១ កក្កដា ប្រជាពលរដ្ឋ​ខ្មែរ នៅ​តែ​ក្តុកក្តួល​ចំពោះ​ការ​បាត់បង់​លោក​បណ្ឌិត កែម ឡី នៅ​ឡើយ។ នៅ​ពេល​ដែល​មនុស្ស​ព្រាត់​មនុស្ស​ជា​ទី​ស្រឡាញ់ គេ​យំ ដ្បិត​គេ​គិត​ស្ដាយ​ពី​ការ​បាត់បង់​មនុស្ស​ដែល​ធ្លាប់​កៀកកើយ ធ្លាប់​រួម​សុខ​ទុក្ខ​នឹង​គ្នា។

គេ​យំ​ប្រហែល​គេ​គិត​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ គេ​បាត់បង់​មនុស្ស​ជា​ទីពឹង​ទៀត​ហើយ។ ការ​យំ​សោក​សង្រេង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ពេល​នេះ គឺ​យំ​ស្ដាយ​ការ​បាត់បង់​ធនធាន​ជាតិ​ដ៏​ពិសិដ្ឋ​មួយ​រូប យំ​ដោយសារ​សោកស្ដាយ​ការ​បាត់បង់​ជន​គំរូ​មួយ​រូប​ក្នុង​សង្គម។ ពួក​គេ​យំ​អាណិត​លោក កែម ឡី ដែល​មាន​វីរភាព ក្លាហាន ហ៊ាន​និយាយ ហ៊ាន​ថា ហ៊ាន​ស្លាប់​ជំនួស​មុខ​ឲ្យ​យើង​ទាំងអស់​គ្នា។

សូម​ស្ដាប់​លោក យាង សុជាមេត្តា មាន​សេចក្ដី​រាយការណ៍​អំពី​ពិធី​បុណ្យ​សព​លោក កែម ឡី ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

  • ពលរដ្ឋ​និង​សង្គម​ស៊ីវិល​នាំ​គ្នា​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​បណ្ឌិត កែម ឡី已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/12  Category:ក្នុងស្រុក