ការ​វិភាគ​និង​យោបល់​មួយ​ចំនួន​របស់​លោក កែម ឡី កាល​លោក​នៅ​មាន​ជីវិត

អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ លោក កែម ឡី ត្រូវ​បាន​សាធារណជន​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ជាច្រើន​ស្គាល់​លោក​តាម​រយៈ​ការ​ចូលរួម​ជា​វាគ្មិន​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី វិភាគ​វែកញែក​លើ​បញ្ហា​សង្គម បញ្ហា​សិទ្ធិ​មនុស្ស ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ និង​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា។

លោក​បណ្ឌិត កែម ឡី គឺ​ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ដែល​មាន​ថ្វី​មាត់ មាន​ទេពកោសល្យ​ក្នុង​ការ​ពន្យល់ និយាយ​រិះគន់​ចំៗ​ឥត​សំចៃ​មាត់​លើ​ចំណុច​អសកម្ម និង​អវិជ្ជមាន​របស់​រដ្ឋាភិបាល​កម្ពុជា ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី ចុង​ក្រោយ​ដែល​លោក​ចូលរួម គឺ​និយាយ​អំពី​របាយការណ៍​របស់​អង្គការ គ្លបល វីនេស (Global Witness) រិះគន់​ត្រកូល "ហ៊ុន"

សូម​ស្ដាប់​ការ​ចូលរួម​របស់​លោក​បណ្ឌិត កែម ឡី នៅ​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី មួយ​ចំនួន​នៅ​ពេល​លោក​មាន​ជីវិត​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។