ផ្លែ​ទទឹម​ជួយ​ឲ្យ​អាយុ​វែង និង​​​អត្ថប្រយោជន៍​អស្ចារ្យ​ជា​ច្រើន​ទៀត

នាពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រប្រទេសស្វីស បានរកឃើញថាគ្រាប់ទទឹមមានផ្ទុកសារធាតុបំប៉នដ៏អស្ចារ្យមិនគួរឲ្យជឿ ដែលអាចជួយឲ្យសាច់ដុំរឹងមាំ និងពន្យារអាយុជីវិតបានយ៉ាងប្រសើរ។

ផ្លែ​ទទឹម​ជួយ​ឲ្យ​អាយុ​វែង និង​​​អត្ថប្រយោជន៍​អស្ចារ្យ​ជា​ច្រើន​ទៀត

ក្រុមអ្នកជំនាញនេះ បានធ្វើពិសោធន៍ទៅលើកណ្ដុរ និងដង្កូវ ដោយទទួលលទ្ធផលល្អគួរឲ្យភ្ញាក់ផ្អើល ហើយពេលនេះ គេកំពុងពិសោធន៍ទៅលើមនុស្សវិញម្ដង។

អ្នកវិទ្យាសាស្ត្រដដែលនិយាយថា “យើងជឿជាក់លើការសិក្សាស្រាវជ្រាវនេះ គឺជាការវិវឌ្ឍទៅមុខនៃការរកឃើញវិធីពន្យារភាពចាស់យ៉ាងមានប្រសិទ្ធភាព”។ តើក្នុងគ្រាប់ទទឹមមានផ្ទុកសារធាតុពិសេសអ្វី ទើបអាចជួយប្រឆាំងភាពចាស់បាន?

ពិតណាស់ ទទឹមមួយផ្លែ ឬមួយគ្រាប់ សុទ្ធតែមានសារធាតុចិញ្ចឹមល្អប្រសើរ ដែលគេមិនគួរមើលរំលង ព្រោះវាអាចផលិតម៉ូលេគុលម្យ៉ាងប្រឆាំងភាពចាស់ ដែលគេឲ្យឈ្មោះថា “urolithin A” នៅពេលវាមានប្រតិកម្មជាមួយពពួកមីក្រុបក្នុងពោះវៀន។

នៅក្នុងពិសោធន៍មួយ ដង្កូវដែលត្រូវគេចាក់សារធាតុ Urolithin A អាចរស់នៅបានយូរជាងដង្កូវធម្មតាដល់ទៅ ៥០% ឯកណ្ដុរវិញ អាចរស់នៅបានយូរជាង ៤២% ក្រោយពិសោធន៍រយៈពេល ៦សប្ដាហ៍។ ការសាកល្បងទៅលើមនុស្សកំពុងដំណើរការ ដោយពួកគេសង្ឃឹមថានឹងទទួលបានជោគជ័យឆាប់ៗ។

ផ្លែទទឹមធ្លាប់ត្រូវបានគេទទួលស្គាល់ថា មានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព រួមទាំងរក្សាសម្ពាធឈាមឲ្យនៅទាប ឆ្អឹងរឹងមាំ ហើយទឹករបស់វាអាចជាភេសជ្ជៈពេញនិយមពេលព្រឹកដ៏ល្អថែមទៀត។

ដោយមើលឃើញពីអត្ថប្រយោជន៍ទាំងនេះ ក្រុមហ៊ុន  Ecole Polytechnique Fédérale de Lausanne ប្រទេសស្វីស នឹងផលិតគ្រាប់ថ្នាំមានជីវជាតិ Urolithin A តែម្ដង បើការពិសោធន៍លើមនុស្ស ៣០នាក់ទទួលបានជោគជ័យ ហើយនឹងដាក់លក់ឲ្យសាធារណជនបានប្រើទៀតផង៕

ផ្លែ​ទទឹម​ជួយ​ឲ្យ​អាយុ​វែង និង​​​អត្ថប្រយោជន៍​អស្ចារ្យ​ជា​ច្រើន​ទៀត ផ្លែ​ទទឹម​ជួយ​ឲ្យ​អាយុ​វែង និង​​​អត្ថប្រយោជន៍​អស្ចារ្យ​ជា​ច្រើន​ទៀត

ប្រភព៖ sabay

  • ផ្លែ​ទទឹម​ជួយ​ឲ្យ​អាយុ​វែង និង​​​អត្ថប្រយោជន៍​អស្ចារ្យ​ជា​ច្រើន​ទៀត已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/07/12  Category:សុខភាព
Tags: