ប្រពន្ធ Moses Chan បង្ហាញ​វត្តមាន​លើកដំបូង​លើ​ទីសាធារណៈ ក្រោយពី​…

6 Videos

អស់រយៈពេល ៤ ខែមកហើយ ដែលតារាសម្តែងស្រី Aimee Chan ជាភរិយាតារាសម្តែង ល្បីឈ្មោះ Moses Chan មិនបានបង្ហាញវត្តមានលើទីសាធារណៈ ក្រោយពីសម្រាលកូនទី ៣ របស់ខ្លួន ។

P9

ប្រពន្ធ Moses Chan បង្ហាញ​វត្តមាន​លើកដំបូង​លើ​ទីសាធារណៈ ក្រោយពី​…

កាលពីពេលថ្មីៗនេះដែរ រូបនាងបានបង្ហាញមុខនៅក្នុងពិធីមួយជាលើកដំបូង ក្រោយសម្រាលកូន ដែលម្តាយវ័យ ៣៥ ឆ្នាំរូបនេះ បានគ្រងរ៉ូបផ្កាវែងជាមួយនឹងអាវធំពាក់ពីខាងក្រៅ ជាមួយនឹងស្វាមីឈរនៅក្បែរ ។ គូស្វាមីភរិយាត្រូវបានអ្នកសារព័ត៌មានជាច្រើនចោមរោម ដើម្បីចោទសួរនឹងសំណួរខ្លះៗ តែអ្នកទាំងពីរបានសុំមិនផ្តល់កិច្ចសម្ភាសឡើយ ។ គេបានសង្កេតឃើញថា រាងកាយនាង Aimee បានប្រែប្រួលច្រើន បន្ទាប់ពីសម្រាលកូនតែយ៉ាងណាក្តី នាងធ្លាប់បាននិយាយថា នាងនឹងត្រឡប់ចូលក្នុងពិភពសម្តែងវិញនាពេលអនាគត ។

ប្រពន្ធ Moses Chan បង្ហាញ​វត្តមាន​លើកដំបូង​លើ​ទីសាធារណៈ ក្រោយពី​…

គួររំឭកដែរថា អាពាហ៍ពិពាហ៍រវាងនាង Aimee និង លោក Moses បានកើតឡើងកាលពីដើមឆ្នាំ ២០១៣ ដោយអ្នកទាំងពីរបានកូនប្រុសមួយនៅចុងឆ្នាំនោះ និង ក្រោយមកបានកូនប្រុសមួយទៀតនៅខែកុម្ភៈ ឆ្នាំ ២០១៥ ។ កូនទី ៣ របស់ពួកគេបានចាប់កំណើតកាលពីខែមេសា ឆ្នាំ ២០១៦ និង ជាកូនស្រីដំបូងផងដែរ ៕ ថាវរិទ្ធ (ប្រភព ៖ ជេនស្តារ)