AFF U16៖ វៀតណាមលត់​អូស្ត្រាលី​ ៣-០ និពន្ធដោយ : សឿន វណ្ណឌេត       July-12-2016, 5:37 pm         132

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132AFF U16៖ វៀតណាមលត់​អូស្ត្រាលី​ ៣-០ជំនួប​វៀតណាម (ក្រហម) និង​អូស្ត្រាលី នៅពហុកីឡដ្ឋាន​ជាតិបន្ទាប់ពី​បាន​បំបាក់​ម៉ាឡេស៊ី ៣-០ នា​ការ​ប្រកួត​បើក​ឆាកពូល A នៃព្រឹត្តិការណ៍ AFF U16 Championship វៀតណាម​សម្រេច​បាន​ជ័យ​ជម្នះ​ជាមួយ​នឹងលទ្ធ​ផល​ដដែល​ក្នុង​ជំនួប​ជាមួយ​ក្រុម​ខ្លាំងអូស្ត្រាលី នៅ​ពហុកីឡដ្ឋាន​ជាតិអូឡាំពិក។

សម្រាប់​ការ​ប្រកួតនៅ​ថ្ងៃនេះ កីឡាករ Uong Ngoc Tien និង Tran Van Det សម្រេច​បានម្នាក់​មួយគ្រាប់​ឲ្យ​វៀតណាម​នៅ​តង់ទីមួយ ហើយ Nguyen Khac Khiem បន្ថែម​បាន​១គ្រាប់​នៅ​តង់​ទីពីរ។ វៀតណាម​ទទួល​៦ពិន្ទុពេញក្រោយ​ប្រកួត​បាន​២លើក ខណៈ​អូស្ត្រាលី ទើបមាន​១ពិន្ទុ ដោយ​កាលពី​ការ​ប្រកួត​បើក​ឆាកពួក​គេ​ស្មើមីយ៉ាន់ម៉ា ១-១៕